ប្រទេសថៃ÷ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ អនុព័ន្ធការងារសហការក្រុមការងារសមុទ្រប្រាកាន បានចុះជួបសាច់ញាតិពលករស្លាប់, តំណាងក្រុមហ៊ុនធានារ៉ាប់រង និងជនបង្ក បានណាត់ជួបគ្នានៅអធិការដ្ឋាននគរបាលស្រុកសមុទ្រប្រកាន ដើម្បីដោះស្រាយសំណងជូនពលករខ្មែរ ដែលស្លាប់ឈ្មោះ វឿន ត្រា កាន់លិខិតឆ្លង ដែនលេខ N01406020 ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩ៈ៣០នាទីយប់ នៅលើដងផ្លូវ សុខុមវិត ភូមិសម្ដេចម៉ែ ស្រុកមឿង ខេត្តសមុទ្រប្រាកាន។
អនុព័ន្ធការងារ ពិភាក្សាដោះស្រាយជាមួយក្រុមហ៊ុនធានារ៉ាប់រង និងជនបង្ក ទទួលបានលទ្ធផលល្អ ដោយពលករអ្នកស្លាប់ទទួលបានប្រាក់សំណងមួយចំនួន និងជនបង្កជួយចេញថ្លៃធ្វើបុណ្យសព និងថ្លៃសំណងមួយចំនួនទៀត។ ក្រៅពីនេះពលកររងគ្រោះមានសិទ្ធិទទួលបានប្រាក់សំណងពី ប.ស.ស. ទៅតាមតាមលក្ខខណ្ឌច្បាប់ ប.ស.ស ៕