ក្រុមទម្លាក់យោងស្រីប្រុស២នាក់ធ្វើសកម្មភាពមិនទាន់បានសម្រេចផង ត្រូវប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋព័ទ្ធចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីពួកនេះធ្វើសកម្មភាពទម្លាក់យោងបោកបញ្ឆោតលួងលោមនារីម្នាក់ដោះយកគ្រឿងអលង្ការ តែមិនបានសម្រេច ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យសរុបមានគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ២គ្រឿង ឃាត់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់ រកឃើញសុទ្ធតែគ្រឿងកាឡៃសម្រាប់ធ្វើសកម្មភាព ។

តាមពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញក្រុមជនសង្ស័យធ្ចើសកម្មភាពបោកបញ្ឆោតធ្វើជាជ្រុះថង់កញ្ចប់មាស ជាធ្នាក់បញ្ចុះបញ្ចូលបោកបញ្ឆោតនារីម្នាក់ ដើម្បីប្តូរយកខ្សែក ចិញ្ចៀន តែល្បិចអស់ទាំងនេះត្រូវបានពលរដ្ឋធ្លាប់ដឹងធ្លាប់ឮ ឃើញទាន់ស្រែកឆោឡោ ផ្អើលជនសង្ស័យរត់គេចទៅបាត់២នាក់ សល់២នាក់នាំគ្នាព័ន្ធចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច ។

បើតាមចម្លើយសារភាពនិងសម្ភារៈ គ្រឿងកាឡៃនៅជាប់នឹងខ្លួនជនសង្ស័យ សមត្ថកិច្ចបានឃាត់នាំយកទៅប៉ុស្តិ៍ដើម្បីបន្តសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌអនុវត្តបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print