ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃអគ្គស្នងការនគរបាលជាតិបានឆ្មក់ចុះបង្រ្កាបទីតាំងហាងផឹកសុី ២កន្លែង មានយីហោ «ម្លប់ដូងខ្ទិះម៉ារានី » និង ហាង« អង្គរជុំត្រជាក់ចិត្ត » ធ្វើការឃាត់មនុស្សប្រុសស្រី ជាច្រេីននាក់ ពាក់ពន្ធ័ករណីជួញដូរផ្លូវភេទ ។
ហេតុការណ៍នេះ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវបេតុង មូលសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថាដោយទីតាំង យីហោ «ម្លប់ដូងខ្ទិះម៉ារានី » និង ហាង« អង្គរជុំត្រជាក់ចិត្ត » ខាងលើសង្ស័យ ថាមានលួច បង្កប់នៅសេវា បម្រើផ្លូវភេទខុសច្បាប់ ទើបនគរបាលនាយកដ្ឋាន ដាក់កំលាំងជំនាញ សហការជាមួយនិងកំលាំង នគបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារះផ្សេងៗមួយចំនួនធំ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធវិញនោះត្រូវបានឲ្យចេញត្រឡប់ទៅវិញធម្មតា។
ក្រោយពីធ្វេីការឃាត់ខ្លួនរួចសមត្ថកិច្ចក៏បាននាំខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ នាក់ខាងលើរួមមានសម្ភារះមួយចំនួន យកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃអគ្គស្នងការនគបាលជាតិដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ