ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីៗ បានអនុវត្តតាមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង១១:២០នាទីនៅក្នុងខណ្ឌចំការមន ដោយកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ នៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖
– ឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី)
– ឈ្មោះ លី ហ្វាសុី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជាអ្នកបិទគូទពីក្រោយ និងជាមុខសញ្ញាចាស់)
ចំណែកសម្ភារវត្ថុតាងចាប់យកបានរួមមាន ៖ ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ាកស្គុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1LI-8243) ,កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផលនៃបទល្មើស) ,លិខិតឆ្លងដែន ចំនួន ០២ក្បាល ,កាតការងារជនបរទេស ចំនួន០១ ,អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋចិន ចំនួន ០៣សន្លឹក និងប័ណ្ណបេីកបរជនបរទេស ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា