បទវិភាគ ៖ រួមសុខរួមទុក្ខជា មួយ គ្នា ចិននិងរុស្ស៊ី ពួតដៃគ្នាដើម្បី នាំមកនូវ ស្ថិរភាព ដល់ ពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ « ដំណើរទស្សនកិច្ច របស់ លោកប្រធានរដ្ឋចិន Xi Jinping លើកនេះ មានអត្ថន័យ ដ៏សំខាន់ ក្នុង ការរំលឹកឡើងវិញ នូវប្រវត្តិសាស្ត្រ និងរំពឹង ទុក ពីអនាគត ” “គោលជំហរ របស់ ចិននិង រុស្ស៊ី ដែល រួមគ្នាគាំពារ សមិទ្ធផល ជ័យជម្នះនៃ សង្គ្រាមលោក លើកទីពីរ និងសណ្តាប់ធ្នាប់ អន្តរជាតិ បន្ទាប់ពី សង្រ្គាម លោក លើក ទី ២ធ្វើឱ្យទំនាក់ទំនង រវាងប្រទេស ទាំងពីរ មាន ភាពកាន់តែ ជិតស្និទ្ធ ព្រម ទាំង បាន ជះឥទ្ធិពល ដ៏ជ្រាល ជ្រៅ និង វែង ឆ្ងាយចំពោះ ទូទាំង ពិភពលោក” ។ល។ អំពី ការដែល លោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញ ទៅបំពេញ ទស្សនកិច្ច ផ្លូវរដ្ឋនៅរុស្ស៊ី ព្រមទាំង ចូលរួមពិធី អបអរសាទរ ខួប៨០ឆ្នាំនៃ ថ្ងៃជ័យជម្នះក្នុង សង្គ្រាម ការពារជាតិ ដ៏មហិមារបស់ សហភាពសូវៀត ពីថ្ងៃទី៧ដល់ ថ្ងៃទី១០ ខែឧសភា មតិអន្តរជាតិ បានផ្តោត ការយកចិត្តទុក ដាក់ខ្ពស់ ។

គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះជាខួប ទី៨០នៃថ្ងៃ ជ័យជម្នះក្នុង សង្គ្រាម ប្រជាជនចិន ប្រឆាំង ការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះ ក្នុងសង្រ្គាម ការពារជាតិ ដ៏មហិមា របស់សហភាព សូវៀត ក៏ដូចជា ថ្ងៃជ័យ ជម្នះក្នុងសង្គ្រាម ប្រឆាំងហ្វាស៊ីស របស់ពិភពលោក ។ក្នុង អំឡុងពេល បំពេញ ទស្សនកិច្ច ប្រមុខរដ្ឋនៃ ប្រទេសទាំងពីរ បានជួប ពិភាក្សាការងារ ដោយ ឯកភាពគ្នាថា នឹង ធ្វើឱ្យ កិច្ចសហប្រ តិបត្តិការជា យុទ្ធសាស្ត្រ មានភាពកាន់តែ ស៊ីជម្រៅ យ៉ាង មុត មាំ មិនងាករេ ជំរុញឱ្យ ទំនាក់ទំ នងរវាងចិននិងរុស្ស៊ី រីកចម្រើន ប្រកបដោយ ស្ថិរភាព ភាពល្អបរិសុទ្ធ និងកម្រិតខ្ពស់ នឹងរួមគ្នា ផ្សព្វផ្សាយ ទស្សនៈ ប្រវត្តិសាស្ត្រ ដ៏ត្រឹមត្រូវ នៃ សង្គ្រាម លោក លើកទីពីរ គាំពារកិត្យានុភាព និងឋានៈនៃ អង្គការ សហប្រជាជាតិ ក៏ដូចជា គាំពារ យុត្តិធម៌និង សមភាព អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ ពិភពលោក បានឈានចូល ដំណាក់កាល ប្រែប្រួល និងរង្គោះរង្គើថ្មី ឯកតោភាគីនិយម និងអនុត្តរភាព អាងកម្លាំង អំណាច បានងើប ឡើងវិញ សណ្តាប់ធ្នាប់ នយោបាយ និងសេដ្ឋកិច្ច សកលប្រឈមនឹង ការវាយប្រហារ យ៉ាងខ្លាំង ។ ឈរលើ ផ្លូវ បំបែក ថ្មី តើប្រទេស ទាំងពីរចិននិង រុស្ស៊ីនឹងមាន ទំនួលខុសត្រូវ ពិសេស បែបណា ក្នុងនាមជា ប្រទេសធំ លើពិភពលោក និងជារដ្ឋសមាជិក អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ? ដំណើរទ ស្សនកិច្ចរបស់ លោកប្រធានរដ្ឋចិន Xi Jinping លើកនេះ បានផ្តល់ ចម្លើយ យ៉ាង ច្បាស់លាស់។
គេហទំព័រ «CCFR China state-controlled media » ទំនួលខុសត្រូវ ពិសេស របស់ចិននិងរុស្ស៊ី មុនដំបូង គឺបង្ហាញ នៅ ត្រង់ ការ ធ្វើជា “អ្នកអភិរក្ស ការចងចាំ ប្រវត្តិសាស្ត្រ” ដ៏មុតមាំ ។ នៅរយៈពេល ៨០ឆ្នាំមុន ចិននិង សហភាព សូវៀត គឺជា សមរភូមិសំខាន់ នៅអាស៊ីនិង អឺរ៉ុបដោយឡែក ពីគ្នា ដែលបាន រួមចំណែក ប្រកបដោយ លក្ខណៈ សម្រេចសម្រាប់ ជ័យជម្នះនៃ សង្រ្គាមប្រឆាំង ហ្វាស៊ីស របស់ ពិភពលោក ។ ប៉ុន្តែ ប្រវត្តិ សាស្ត្របែប នេះបាន ត្រូវប្រទេស មួយចំនួន តូចកែបំភ្លៃ ។ អំពី បញ្ហានេះ ប្រទេសទាំងពីរចិន និង រុស្ស៊ីបាន ចេញផ្សាយ សេចក្តីថ្លែងការណ៍ រួមថា នឹង ការពារ សមិទ្ធផល ជ័យជម្នះនៃ សង្គ្រាម លោក លើកទីពីរ យ៉ាង មុតមាំ ខិតខំប្រឹង ប្រែង បង្ការ កុំឱ្យគំនិត ដូចជា ណាស៊ីនិយមនិង ពូជ សាសន៍និយម ដែល ប្រឆាំងនឹង មនុស្សជាតិ ងើបឡើងវិញ ។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍ ជាគន្លឹះសម្រាប់ ដោះស្រាយ បញ្ហាទាំងអស់ ។ ក្នុង អំឡុងពេល បំពេញ ទស្សនកិច្ច ភាគីទាំងពីរ បាន ផ្លាស់ប្តូរ ឯកសារ សហប្រតិបត្តិការ ទ្វេភាគីចំនួន ជាង២០ច្បាប់ ដែល គ្របដណ្តប់ វិស័យជាច្រើន ដូចជា ការពារ ការវិនិយោគ សេដ្ឋកិច្ច ឌីជីថល ការគ្រប់គ្រង ជំងឺឆ្លង និង កិច្ចសហប្រតិបត្តិការ ខាងភាពយន្ត ជាដើម ។ មូលដ្ឋាន ដ៏នឹងនរនៃ កិច្ចសហប្រតិបត្តិការ រវា ងចិននិងរុស្ស៊ីមាន ភាពកាន់តែ រឹងមាំ កម្លាំងចលករ ខាងវឌ្ឍនភាព កាន់តែគ្រប់ គ្រាន់ ហើយ កម្លាំងជំរុញ ការអភិវឌ្ឍសកល ក៏កាន់តែខ្លាំងក្លា ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា ប្រទេសធំ លើពិភពលោកនិង ជារដ្ឋសមាជិក អចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ទំនួលខុសត្រូវ ពិសេសរបស់ ចិននិងរុស្ស៊ី ក៏ ត្រូវបង្ហាញនៅ ត្រង់ ការធ្វើ ជា អ្នកការពារ យុត្តិធម៌និង សមភាព អន្តរជាតិ យ៉ាង មុត មាំដែរ ។ ក្នុង ជំនួបពិភាក្សា ការងារ លើក នេះ ប្រមុខរដ្ឋចិននិង រុស្ស៊ីបាន គូសបញ្ជាក់ថា គួរធ្វើឱ្យ កិច្ចសហការនិង កិច្ច សម្របសម្រួល លើវេទិកា ពហុភាគីដូចជា អង្គការ សហប្រជាជាតិ អង្គការ សហប្រតិបត្តិការ សៀងហៃ និងប្រទេស BRICS ជាដើម មានភាពកាន់តែ ជិតស្និទ្ធ ។

គេហទំព័រ «CCFR China state-controlled media » ប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពី ភាពជាក់ស្តែង ។ ឱ្យតែចិន និងរុស្ស៊ី ទទួល ខុសត្រូវ ដោយ ប្រកៀក ស្មាគ្នា នោះ អនុត្តរភាពក៏មិន អាចឈ្នះបាន ហើយ សណ្ដាប់ធ្នាប់ អន្តរជាតិ ក៏គ្មាន ភាពច្របូក ច្របល់ដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print