ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៤៖១០នាទី នៅត្រង់ចំណុចផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់៖
១-ឈ្មោះ មាស សុខនាថ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឆិន គន្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ សេង ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ យ៉េ ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកទំនិញ ស្នាក់នៅភូមិកប់ភ្លុក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណី លួច (កាច់សោ.កម៉ូតូ)។ សម្ភារ និងវត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង, ទួណឺវីស, សោអក្សរ L និងដែកកាច់ចុងសំប៉ែត។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ