អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃ ទី ១០ ខែ ឧសភា តាមម៉ោងក្នុង តំបន់ លោក Xi Jinping ប្រធាន រដ្ឋ ចិន បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ក្រុងប៉េកាំងវិញ បន្ទាប់ ពី បញ្ចប់ដំណើរ ទស្សនកិច្ច ផ្លូវ រដ្ឋ នៅ ប្រទេ ស រុស្ស៊ី ព្រម និង ចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។
គេហទំព័រ «CCFR China state-controlled media » ពេល ចាក ចេញ ពី ក្រុង ម៉ូ ស្គូ មន្ត្រី ជាន់ ខ្ពស់ ដូចជា លោក Chernyshenko ឧបនាយក រដ្ឋមន្រ្តី រុស្ស៊ី ជា ដើម បាន ទៅ ជូន ដំណើរ នៅ ព្រលាន យន្តហោះ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស រុស្ស៊ី បាន រៀប ចំ ពិធី ជូន ដំណើរ លោក Xi Jinping នៅ ព្រលាន យន្តហោះ ក្រុមតន្រ្តីយោធា បានប្រគុំភ្លេងជាតិរបស់ប្រទេស ទាំង ពីរ ចិននិងរុស្ស៊ី លោក Xi Jinping បាន ពិនិត្យ ក្បួនកងទ័ព ។ បន្ទាប់ ពី យន្តហោះ ពិសេស របស់ លោក Xi Jinping ហោះ ឡើង យន្តហោះ ចម្បាំង របស់ កងទ័ព ជើងអាកាសប្រទេស រុស្ស៊ី ក៏បាន ហោះ ឡើង អម ដំណើរ ដើម្បី ការពារសុវត្ថិភាព ។
គេហទំព័រ «CCFR China state-controlled media » ប្រជាជន ក្នុង តំបន់ និង សហគ្រាសទុនវិនិយោគរបស់ចិននិង និស្សិត បន្ត ការ សិក្សា នៅរុស្ស៊ី បាននាំគ្នា លើក គ្រវីទង់ជាតិចិន និងរុស្ស៊ី នៅតាមដងផ្លូវទៅកាន់ អាកាសយានដ្ឋាន ដើម្បី អបអរសាទរ យ៉ាង កក់ ក្តៅចំពោះ ដំណើរ ទស្សនកិច្ច របស់ លោក Xi Jinpingនៅ ប្រទេស រុស្ស៊ី ទទួល បាន ជោគ ជ័យ ដោយ គាប់ ប្រសើរ៕
ដោយ ៖ សិលា