Harry Kane បានស៊ុតបញ្ចូលទីបានមួយគ្រាប់បន្ថែមខណៈដែលម្ចាស់ជើងឯក Bundesligaថ្មីក្លឹប Bayern Munich បានផ្តួល Borussia Monchengladbach ដោយលទ្ធផល2-0 ក្នុងទឹកដីដែលជាថ្ងៃពួកគេប្រារព្ធពីធីលើកពានផងដែរ។
ខ្សែប្រយុទ្ធអង់គ្លេសKane ស៊ុតបាល់បញ្ចូលទីនៅនាទីទី៣១ខណៈកីឡាករបារាំងរកបាននៅ
នាទីទី 90
។ នេះក៏ជាគ្រាប់បាល់ទី២៥របស់Harry Kane ដែលរកគ្រាប់បាល់ច្រើនជាងគេនៅក្របខណ្ឌ័កំពូលអាល្លឺម៉ង់ដោយសង្ឃឹមថានឹងឈ្នះពានស្បែកជើងមាសទៀតខណៈអ្នកស៊ុតបានច្រើនបំផុតទីពីរកីឡាករ Guirassy និង P. Schick រកបាន១៩គ្រាប់ស្មើគ្នា ហើយនៅសល់តែមួយប្រកួតទៀតទេនឹងចប់រដូវកាល។
នៅម្សិលម៉ិញក៏ជាពេល
Thomas Mueller លាគ្នាក្នុងការប្រកួតចុងក្រោយក្នុងផ្ទះរបស់គាត់បន្ទាប់ពីលេងនៅក្លឹបអស់ 25 ឆ្នាំ។
Mueller វ័យ 35 ឆ្នាំដែលបានឆ្លងកាត់ជួរយុវជនរបស់ Bayern ដើម្បីឈ្នះពានរង្វាន់រាប់សិបរួមទាំងការឈ្នះពានរង្វាន់លីកចំនួន 13 និងពានរង្វាន់ Champions League ចំនួនពីរ។