អ្នកគាំទ្របាល់ទាត់កម្ពុជានៅតែសោកស្ដាយជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលមិនអាចឈ្នះក្លាយជាជើងឯក ខណៈបច្ចេកទេសលេងគ្របដណ្តប់លើដៃគូខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ មកដល់ពេលនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកគាំទ្របាល់ទាត់កម្ពុជានៅតែសោកស្ដាយជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលមិនអាចឈ្នះក្លាយជាជើងឯក ប៉ុន្ដែក្លឹបបានស្ថិតក្នុងក្រអៅបេះដូងអ្នកគ្រាំទាំងអស់ដោយបង្ហាញទម្រង់លេងដ៏អស្ចារ្យមិនចាញ់ក្លឹបបាល់ទាត់នៅប្រទេសជឿនលឿនខាងបាល់ទាត់ឡើយ។ មិនតែប៉ុណ្ណោះជើងឯកលីគកំពូលកម្ពុជានៅបានប្រាប់ពិភពលោកពីការរីកចម្រើនរបស់កម្ពជាដល់កម្រិតណានាពេលបច្ចុប្បន្ន។

អ្នកគាំទ្របាល់ទាត់ជាតិ ក៏បានអរគុណយ៉ាងខ្លាំងដល់កីឡាករទាំងអស់ក៏ដូចជាក្រុមការងារក្លឹប ពិសេសកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ប្រធានក្លឹប លោកឌី វិជ្ជា ចំពោះការលះបង់ក្នុងការអភិវឌ្ឍក្លឹប និងរៀបចំការប្រកួតកម្រិតទ្វីបដ៏ល្អបែបនេះ។

ទោះបីលទ្ធផលមិនល្អបានត្រឹមជើងឯករង លោកប្រធានក្លឹបនៅតែញញឹម និងលើកទឹកចិត្តកូនក្រុម និងក្រុមការងារគ្រូបង្វឹកចំពោះកិច្ចខិតខំប្រឹងប្រែងលេងយ៉ាងល្អទាក់ទាញចិត្តអ្នកគ្រាំទូទាំងប្រទេស។

...

អ្វីៗបានត្រឹមសោកស្ដាយ ក្លឹបព្រះខ័នរាជ ស្វាយរៀង 🇰🇭 បានត្រឹមរងជើងឯក ពានរង្វាន់លំដាប់ ទី 3 ទ្វីបអាស៊ី 2024-2025 បន្ទាប់ពីប្រកួតចាញ់ក្លឹប FK Arkadag 🇹🇲 ក្នុង លទ្ធផល 2-1 ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print