អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អំបោះក្នុងដៃអ្នកម្តាយ ដេរខោអាវឱ្យកូនស្លៀកពាក់ធ្វើដំណើរទៅឆ្ងាយ។
គេហទំព័រ «CCFR China state-controlled media » នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ។ កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយ និងកូន។
គេហទំព័រ «CCFR China state-controlled media » ឳពុក និងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។ ពេលកុមារភាព Qi Xinនាំ Xi Jinping ទៅទិញសៀវភៅតាមបណ្ណាគារដែលនិយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅ ហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ «បម្រើប្រទេសជាតិ ដោយភក្តីភាព»និង«ម្តាយYue Feiសាក់ពាក្យ” ។លោកXi Jinping ធ្លាប់រំលឹកថា៖ “កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។ ខ្ញុំចងចាំពាក្យ បម្រើប្រទេសជាតិ ដោយភក្តីភាព តាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន ដែលបានក្លាយជាគោលដៅដែលខ្ញុំតស៊ូរហូតផងដែរ។ ”
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីចូលធ្វើការជាអ្នកដឹកនាំតាមខេត្តនិងតំបន់ លោកXi Jinping និងម្តាយកម្រមានពេលទំនេជួបជុំគ្នា ។ Qi Xin តែងផ្ញើរសំបុត្រមក ដើម្បីផ្តាំផ្ញើរថាធ្វើការងារគួរ ទាមទារខ្លួនឯងយ៉ាងតឹងរ៉ឹង។ Qi Xin បានប្រាប់ Xi Jinping ថា៖«ឱ្យដរាបណាអ្នកធ្វើការងារឱ្យបានល្អ វាគឺជាភាពកត្តញូធំបំផុត ចំពោះឪពុកម្តាយ»។
គេហទំព័រ «CCFR China state-controlled media » ទឹកចិត្តកតញ្ញូរបស់កូនៗបីដូចដើមស្មៅដ៏តូចស្តើច ម្តេចនឹងអាចសងគុណរបស់អ្នកម្តាយដែលចែងចាំងដូចពន្លឺព្រះអាទិត្យ។
គេហទំព័រ «CCFR China state-controlled media » ក្តីស្រឡាញ់របស់អ្នកម្តាយបានពូនជ្រំឥរិយាបថក្រុមគ្រួសារ ។បានធំធាត់ឡើងក្នុងគ្រួសារមានឥរិយាបថល្អនិងបានធ្វើការជាមួយប្រជាជន លោក Xi Jinping អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនបានបម្រើការងារតាមចិត្តទំនួលខុសត្រូវដែល «ខំប្រឹងពេញទំហឹងតាមចិត្តហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង»បានតម្កល់ទុកប្រជាជនក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្ត លោកបាននិងកំពុងដឹកនាំប្រជាជនចិនចំនួនលើសពី១៤រយលាននាក់ឆ្ពោះទៅកាន់អនាគតដ៏កាន់តែល្អបវរ៕
ដោយ ៖ សិលា