ការ​លក់​មាស​នៅ​សិង្ហបុរី​កើន​ឡើង​ចំពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក

ចែករំលែក៖

ទាំងការលក់មាសដុំ និងកាក់មាស់នៅក្នុងប្រទេសសិង្ហបុរីត្រូវបាគេមើលឃើញថាកើនឡើងក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ។

នៅក្នុងត្រីមាសទី 1 ប្រជាជនសិង្ហបុរីបានទិញមាសដុំចំនួន 2.5 តោន កើនឡើង 35 ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការកើនឡើងដ៏ធំបំផុតប្រចាំឆ្នាំចាប់តាំងពីឆ្នាំ 2010 ។

 

ទោះបីជាតម្លៃមាសបានហក់ឡើងខ្លាំងមិនធ្លាប់មានរហូតដល់ 3,000 ដុល្លារអាមេរិក (3,900 ដុល្លារសិង្ហបុរី) នៅក្នុងខែមីនា និងកើនឡើងដល់ 3,500 ដុល្លារមិនដល់ពីរខែក្រោយមកក៏ដោយ អ្នកទិញមិនហាក់ដូចជាមានការរារែកទេ ហើយការលក់នៅតែរឹងមាំ។

 

ក្រុមអ្នកវិភាគបាននិយាយថា ផ្នែកមួយនៃការប្រញាប់ប្រញាល់ទិញមាសគឺដោយសារការការពារហានិភ័យសេដ្ឋកិច្ច ខណៈដែលការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកលជំរុញអ្នកវិនិយោគឱ្យទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព។

 

លោក Gregor Gregersen ស្ថាបនិកនៃ The Reserve ដែលក្រុមហ៊ុនមានសមត្ថភាពខ្ពស់សម្រាប់ការរក្សាទុកមាស និងប្រាក់នៅក្នុងទីក្រុង Changi បាននិយាយថា អតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់មួយចំនួនកំពុងប្តូរទៅប្រើមាស។

 

លោក Shaokai Fan ប្រធានក្រុមប្រឹក្សាមាសពិភពលោកនៃអាស៊ីប៉ាស៊ីហ្វិក និងធនាគារកណ្តាលបាននិយាយថា មាសបានបង្ហាញពីភាពធន់របស់វាក្នុងអំឡុងពេលនៃអស្ថិរភាព។

...

លោក​បាន​បន្ថែម​ថា មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​អនាគតប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក និង​រតនាគារ​សហរដ្ឋ​អាមេរិក។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print