ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ដូច្នេះ ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ៣នាក់), រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ៩នាក់, របួសស្រាល ២នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់)៕ដោយ៖តារា