ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង JN.1 តាមរយះសេចក្ដី ជូនដំណឹងរបស់ក្រសួង សុខាភិបាល ។
ការអំពាវនាវ បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ
បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនាឆ្នាំ២០២៥របស់រដ្ឋបាលស្រុក នាសាលប្រជុំសាលាស្រុករមាសហែក។
លោក អភិបាលស្រុក បានថ្លែងនូវការអរគុណចំពោះកងកម្លាំង យុវជន សសយក ឃុំ ស្រុក និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទាំង១៦ឃុំ ដែលបានយកចិត្តសហការរៀបចំកម្មវិធីសង្ក្រាន្តនៅតាមមូលដ្ឋាន នានាក្នុងស្រុករមាសហែក ជាពិសេសការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងមកនេះ។
លោក ក៏បានជំរុញដល់ ការិយាល័យកសិកម្ម ស្រុក បន្ត
ចុះពិនិត្យនិងវាយតម្លៃ ការងារប្រមូលផលស្រូវប្រាំង ចុះផ្សព្វផ្សាយ តាមដានសុខភាពសត្វ ចាក់ថ្នាំការពារ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា ការចញ្ចឹមសត្វទៅតាមលទ្ធភាព ដែលអាចធ្វើការព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។
ចំពោះការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍
ផ្សព្វផ្សាយការងារទឹកស្អាត និងការសំអាតអនាម័យជនបទ
ផ្សព្វផ្សាយដល់អាជីវករធ្វើអាជីវកម្មគ្រប់ប្រភេទមកដាក់ពាក្យស្នើសុំអនុញ្ញាតធ្វើអាជីវកម្ម។
ចំពោះវិស័យ ការិយាល័យសុខាភិបាល ត្រូវចុះផ្តល់ថ្នាំបង្ការដល់កុមារ និងស្ត្រីមានផ្ទៃពោះ
ចុះអភិបាលកិច្ច តាមមណ្ឌលសុខភាពទាំង១៣
ចុះចាក់ថ្នាំបង្ការជំងឺCovid-19 ជូនប្រជាពលរដ្ឋទាំង១៦ឃុំ
បន្តការផ្តល់សេវានៅមន្ទីរពេទ្យបង្អែករមាសហែក និងមណ្ឌលសុខភាពទាំង១៣។
ចុះពិនិត្យសេវាសុខាភិបាលឯកជន រកឱ្យឃើញ សេវាសុខាភិបាលឯកជនគ្មាន ច្បាប់អនុញ្ញាត បន្តប្រជុំផ្សព្វផ្សាយ និង អប់រំណែនាំ ថែទាំ ឱ្យ បញ្ឈប់សកម្មភាព ផ្តល់សេវាសុខាភិបាលអត់ច្បាប់ និងសេវាឯកជនមានច្បាប់ ត្រូវគោរពគោលការណ៏ណែនាំវិជ្ជាជីវ:វេជ្ជសាស្ត្រ និងផែនការអនុវត្តបន្ត។
និងសំណូមពររដ្ឋអំណាចមូលដ្ឋាន ប៉ុស្តិ៍នគរបាល រដ្ឋបាលបានសហការជាមួយមណ្ឌលសុខភាព ចុះស្រង់ស្ថិតិ សេវាដើរចាក់ថ្នាំចល័ក បណ្តាលឃុំ
ជូនអនុគណ:កម្មការស្រុករមាសហែក ។
លោក អភិបាលស្រុក ជំរុញដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលឃុំ ទាំង១៦ ត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយភូមិឃុំ ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ឱ្យមានប្រសិទ្ធភាពពិសេសបន្តជំរុញ មាន សុវត្ថិភាព ដែលមានលក្ខណ រៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំ និងពង្រឹងចលនាប្រជាការពារឱ្យ មានដំណើរការ ល្អ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។
អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេ ងៗដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ និងទឹកជំនន់
បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិន បំពាក់កញ្ចក់មើលក្រោយ។
បន្តជំរុញការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និងទាន់ពេល វេលាស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់
បន្តជំរុញការងារអត្រានុកូលដ្ឋានការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់ត្រឹមត្រូវ និងមិនយកកម្រៃសេវា ពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់ឡើយ។
ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន
ដោយ ជម្ងឺសត្វនៅតែកើតមាន កើតឡើងតាមបណ្តាភូមិ មួយចំនួន ពិសេស ជំងឺអុតក្តាម និងជំងឺដុំពកលើ ស្បែក គោ ក្របី ដូច្នេះមន្ត្រីជំនាញ ត្រូវបន្តចុះប្រជុំផ្សព្វផ្សាយ និងចែកថ្នាំសំរាប់ព្យាបាល និងផ្សព្វផ្សាយឱ្យកសិករចូលរួម ចាក់វ៉ាក់សាំងការពារជម្ងឺឱ្យបានគ្រប់គ្រួសារ ។
អាជ្ញាធរមូលដ្ឋាន សូមជួយចូលរួម ផ្សព្វផ្សាយនិងអប់រំ ដល់ប្រជាពលរដ្ឋឱ្យ ទទួល យកសេវាដឹកសំរាម ឱ្យបានគ្រប់គ្រួសារ៕