ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការបង្ហាយមុខជនសង្ស័យ០៦នាក់ជាសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ មុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ បទល្មេីស ០៣ករណីផ្សេងគ្នា ដូចជា កាន់កាប់អាវុធសម្រាប់ប្រហារអ្នកដ៏ទៃ (កាំបិត និងដាវកែច្នៃ) លួចធុងទឹកកក និងលួចទួរស័ព្ទដៃ ។
ក្នុងប្រតិបត្តិការ បង្ក្រាបរបស់សមត្ថកិច្ចទាំង០៣ករណីខាងលេីរួមមាន ៖ ករណីទី១ ការបង្ក្រាបជាក់ស្តែងក្រុមក្មេងទំនើង ប្រព្រឹត្តបទល្មើស កាន់កាប់អាវុធសម្រាប់ប្រហារផ្សេងទៀត (កាំបិត និងដាវកែច្នៃ) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចវាលស្រែ ផ្លូវលំ ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ទី១/ឈ្មោះ ម៉ន សេងហេង ហៅ តុងហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ ផល ម៉ារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣/ឈ្មោះ តាន់ សុវណ្ណាតារា ហៅ ឌូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ និងទី៤/ឈ្មោះ ជ័យ រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី០២ លួច(ធុងទឹកកក) កេីតឡេីងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី ត្រង់ចំណុចផ្ទះលក់ដូរ ផ្លូវលំ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សៀក ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចខាងមុខបុរីឡាផាម ផ្លូវបេតុង ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីទី៣ លួច(ទូរសព្ទដៃ) កេីតឡេីងកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី ត្រង់ចំណុចរោងលក់ចាបហួយ ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៉ែន ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) និងឃាត់ខ្លួនបានថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ។
បច្ចុប្បន្ន នេះ ជនសង្ស័យ០៦នាក់ដែលពាក់ព័ន្ធបទល្មេីសកាន់កាប់អាវុធសម្រាប់ប្រហារអ្នកដ៏ទៃ (កាំបិត និងដាវកែច្នៃ) លួចធុងទឹកកក និងលួចទួរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចជំនាញបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ
