សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈមួយចំនួន។

កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា មានវត្តមានចូលរួម ដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា លោកគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោក វង សូត អនុប្រធានទី២រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទំាងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាជំនួយការ គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ផងដែរ។
កិច្ចប្រជុំកិច្ចគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានសម្រេចទទួលយកសំណើរបស់រាជរដ្ឋាភិបាល មកពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបី រួមមាន ប្រធានបទអំពី ប្រព័ន្ធគាំពារសង្គម ប្រធានបទអំពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពី វិស័យកសិកម្ម។
កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភានាព្រឹកនេះ ក៏បានប្រគល់ភារៈកិច្ចជូនជំនួយការសមាជរដ្ឋសភានិងព្រឹទ្ធសភា ពិនិត្យនិងសិក្សាលើប្រធានបទទាំងបីខាងលើ តាមនីតិវិធី រួចហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា វិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print