អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “នេះគឺជាជំហានដ៏សំខាន់មួយ សម្រាប់ ឱ្យ ភាគីទាំងពីចិននិងអាមេរិក វិវឌ្ឍរីក ចម្រើន ទៅ មុខ “។ នៅ ថ្ងៃទី ១២ ខែឧសភា បន្ទាប់ពី សេចក្តីថ្លែងការណ៍រួម រវាងចិននិង អាមេរិក ស្តីពី កិច្ច ពិភាក្សា ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ត្រូវបានចេញផ្សាយ មតិ អន្តរជាតិ បាន សម្តែង ការស្វាគមន៍ជាទូទៅចំពោះរឿងនេះ ។ គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីថ្លែង ការណ៍ រួម បាន ឱ្យ ដឹង ថា ភាគីអាមេរិក បាន លុបចោល ការយកពន្ធបន្ថែម ចំនួន សរុប ៩១ ភាគរយ ហើយ ប្រទេស ចិន ក៏ លុបចោល ពន្ធ គយ តបតវិញ ៩១ ភាគរយដែរ ដោយឡែក ភាគីអាមេរិក បាន ផ្អាក ការអនុវត្ត ពន្ធ គយ បដិការ ចំនួន ២៤ ភាគរយ ហើយ ភាគី ចិន ក៏ ផ្អាក ការអនុវត្ត ពន្ធ គយ តបតវិញ ចំនួន ២៤ ភាគ ផងដែរ ។ អំពីការនេះ លោកស្រី Ngozi Okonjo-Iweala អគ្គ នាយិកា នៃ អង្គការពាណិជ្ជកម្មពិភពលោក បាន វាយតម្លៃថា ការវីវឌ្ឍរីកចម្រើន ក្នុង កិច្ច ពិភាក្សា ផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិន និង អាមេរិក មិនត្រឹមតែ មានសារសំខាន់ ណាស់ សម្រាប់ ប្រទេសទាំងពីរ ចិន និងសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ថែមទាំង ក៏ មាន សារ សំខាន់ ណាស់ សម្រាប់ ប្រទេសផ្សេងទៀតលើពិភពលោក ផងដែរ ដែល ស្របទៅតាម ក្ដីរំពឹង ទុក របស់ បណ្តា ភាគីនានា ។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ ភាគីទាំងពីរ បាន ធ្វើកិច្ចប្រាស្រ័យទាក់ទង យ៉ាង ស្មោះ ត្រង់ ស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនា មិនត្រឹមតែ បាន ឈានដល់ គំនិត ឯកភាព រួម ជាវិជ្ជមាន មួយចំនួន ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន កាត់បន្ថយយ៉ាងខ្លាំង នូវ កម្រិត ពន្ធគយ ទ្វេភាគី ផង ដែរ ហើយ បានឯកភាពគ្នា បង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដើម្បី រក្សាការប្រាស្រ័យទាក់ទង ចំពោះ កង្វល់រៀងៗខ្លួន ។
គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពី ខែមេសា ឆ្នាំនេះមក រដ្ឋាភិបាល អាមេរិក បានដំឡើង អ្វីដែលគេហៅថា “ពន្ធ គយ បដិការ “លើ ផលិតផល ចិន ម្តងទៀត លើមូលដ្ឋាន នៃ ការ ដំឡើងពន្ធគយ ដោយ ឯកតោ ភាគី នៅ ពេល មុន នេះ ទីបំផុត បាន ដំឡើង អត្រាពន្ធគយ ដល់ កម្រិត ១២៥ ភាគរយ ។ ទាក់ ទិន នឹង ករណីនេះ ប្រទេសចិន បាន ចាត់វិធានការតបតវិញ ដ៏ត្រឹមត្រូវ ជាដាច់ខាត ហើយ ក៏ បាន ដំឡើង អត្រាពន្ធគយ លើ ផលិតផល អាមេរិក ដល់ កម្រិត ១២៥ ភាគរយ ដូចគ្នា នេះ ដែរ ។ ក្នុងដំណើរការនេះ ផលវិបាក ដែល បណ្តាល មកពី ការ ដំឡើង ពន្ធគយ ខ្ពស់ របស់ ភាគី អាមេរិក បាន បកមក ត្របាក់ ខ្លួន វិញ ថែមមួយ កម្រិត ទៀត ដែល ធ្វើឱ្យ រដ្ឋាភិបាល អាមេរិក រង កម្លាំង សម្ពាធ ជាបន្ត បន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » បើគិតតាមអត្រាប្រចាំឆ្នាំ ផលិតផលក្នុងស្រុកសរុប(GDP)របស់ អាមេរិក ប្រចាំ ត្រីមាស ទី មួយ នៃ ឆ្នាំនេះ បានធ្លាក់ចុះ ០,៣ ភាគរយ បើប្រៀបធៀប នឹង ត្រីមាស ទី ៤ ឆ្នាំ ២០២៤ ដែល ជា លទ្ធផលប្រចាំត្រីមាស អន់បំផុត ចាប់តាំងពីឆ្នាំ ២០២២ មក ។ ឥស្សរជនមជ្ឈដ្ឋាន សេដ្ឋកិច្ច អាមេរិក ជាច្រើន បាន ព្រមានថា បើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះ លទ្ធភាពថមថយចុះ របស់ សេដ្ឋកិច្ចអាមេរិកនៅពេលអនាគត នឹងលើសពី ៦០ ភាគ រយ ហើយ អត្រាអតិផរណា នៅឆ្នាំនេះ នឹងកើនឡើង ដល់ ៣,៥ ភាគរយ ឬ ៤ ភាគរយ ។ រីឯ អត្រា គាំទ្រ របស់ រដ្ឋាភិបាលអាមេរិកអាណត្តិនេះ បន្ទាប់ពី កាន់អំណាច គម្រប់មួយរយថ្ងៃ បាន បំបែក កំណត់ត្រាអន់បំផុតក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅនេះ ។
គេហទំព័រ «CCFR China state-controlled media » ផ្ទុយទៅវិញ កម្លាំង និង ភាពធន់ នៃ សេដ្ឋកិច្ចចិន ព្រមនិង គោលនយោបាយ ស្តីពី ការ ពង្រីក ការ បើក ទូលាយ ជាបន្តបន្ទាប់ បាន បង្កើន លំនឹង របស់ប្រទេសចិន ក្នុង ការ រក្សា ឆន្ទៈ មុតមាំ ជាយុទ្ធសាស្រ្ត និង ទប់ទល់ នឹង ហានិភ័យ និង បញ្ហាប្រឈម ។ នៅក្នុង ត្រីមាស ទី មួយ នៃ ឆ្នាំនេះ សេដ្ឋកិច្ច ចិនបានកើនឡើង ៥,៤ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃ ឆ្នាំមុន ដែល បានកាន់លំដាប់ថ្នាក់នាំមុខគេ ក្នុងចំណោម អង្គភាពសេដ្ឋកិច្ចសំខាន់ៗ នៅ លើ ពិភពលោក ។ នៅ ក្នុងពិព័រណ៍ទំនិញនាំចេញនាំចូលចិន(Canton) ដែល ទើប បាន បិទ បញ្ចប់ នៅ ពេលមុននេះ មិនជាយូរប៉ុន្មាន សន្ទស្សន៍ជាច្រើន ដូចជា ចំនួនពាណិជ្ជករបញ្ជា ទិញ បរទេស និង ទំហំជួញដូរតាមបំណង ខាង ការ នាំចេញ ក្នុងពិព័រណ៍ លើកនេះ បានបំបែក កំណត់ ត្រា ខ្ពស់ ។ គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើន បាន ព្យាករណ៍ថា សេដ្ឋកិច្ច ចិន នឹង រក្សា កំណើន ប្រកប ដោយ ស្ថិរភាព និង ភាពរឹងមាំ នៅឆ្នាំនេះ ។
គេហទំព័រ «CCFR China state-controlled media » លទ្ធផលនៃ កិច្ចពិភាក្សា ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាង ចិន និង អាមេរិក នៅ ក្រុង ហ្សឺ ណែវ គួរ ឱ្យ កោតសរសើរ បើចង់ វិវឌ្ឍរីចម្រើន ទៅមុខ ភាគីទាំងពីរ គួរ បន្តធ្វើកិច្ចខិត ខំប្រឹង ប្រែង ជា ពិសេស គឺ ភាគីអាមេរិក ត្រូវ បង្ហាញពី សុទ្ធតចិត្ត និង ចាត់ប្រតិបត្តិការ ជាក់ ស្តែង ដើម្បី បន្ត ដើរស្រប តាមទិសដៅ តែមួយ ជាមួយប្រទេសចិន ។ ប្រសិនបើ ភាគី អាមេរិក ទទូច បំផ្លិច បំផ្លាញ សិទ្ធិ និង ផលប្រយោជន៍ របស់ ភាគីចិន នោះភាគីចិន នឹង ចាត់ វិធានការ តប ត វិញ យ៉ាង ម៉ឺង ម៉ាត់ ហើយ និង កំដរ ដល់ ទីបញ្ចប់៕
ដោយ ៖ សិលា