ប្រទះឃើញសាកសព២នាក់ប្ដីប្រពន្ធស្អុយរលួយ, សង្ស័យប្ដីចាក់សម្លាប់ប្រពន្ធរួច ទើបសម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ខេត្តក្រចេះ ៖ មន្ត្រីនគរបាលមូលដ្ឋានឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋបានប្រទះ​ឃើញសាកសព​ប្តី​ប្រពន្ធ​២នាក់​ស្លាប់​ក្នុង​ស្ថានភាព​ស្អុយរលួយ នៅ​ចំណុច​ដី​ឡូ​ត៍លេខ​៧៩ កសិដ្ឋាន​១ ក្រុម​ហ៊ុន​ដុ​ង​ភូ ស្ថិត​នៅ​ភូមិ​អូរ​អ​ន្ត្រែ​ង ឃុំ​រលួស​មាន​ជ័យ ស្រុក​អូរ​គ្រៀងសែន​ជ័យ ខេត្តក្រចេះ ។ បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ថា នេះជា​ករណី​ប្តី​ចាក់​សម្លាប់ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួន​ឯ​ង​តាម​ក្រោយ ប៉ុន្តែ​មិន​មានការ​អះអាង​ផ្តើម​ចេញ​ពីរឿង​អ្វី​ឡើយ គឺស្ថិត​ក្នុង​ភាព​អា​ថ​៌កំបាំង។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យដឹងថា សាកសព​បុរស​ជា​ប្តី​ឈ្មោះ ដែន ដ​ន អាយុ​៣៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរកម្មករ​កាត់​ស្មៅ និង​សាកសព​ប្រពន្ធ​ឈ្មោះ ស្រែ​ន ណា​ង​ចេញ អាយុ​៤៤ ឆ្នាំ ជនជាតិ​គ្រឹង មុខរបរ​កម្មករកាត់​ស្មៅ​ដូច​គ្នា ។

ករណី​ខាងលើ​នេះ​ត្រូវ​បាន​ឈ្មោះ ដែន ផែន ជា​ប្អូនបង្កើត​របស់ ឈ្មោះ ដែន ដ​ន រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ​ខែឧសភា ឆ្នាំ ២០២៥ បងប្រុស​របស់​ខ្លួន និង​ប្រពន្ធបាន​មក​ធ្វើការ​កាត់​ស្មៅ​ជាមួយ​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ខាងលើ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឆ្នាំ​ដដែល បងប្រុសនិង​ប្រពន្ធ​បាន​ដើរ​ចូល​ព្រៃ​ក្រោយ​ផ្ទះ ដើម្បី​ទៅរក​ដើម​រុក្ខជាតិ​ធ្វើ​ថ្នាំខ្មែរ​ ​ហើយ​ក៏​បាត់​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ចាប់ពី​ថ្ងៃ​នោះ​មក ។
ខណៈបាត់​បងប្រុស​បង្កើតនិង​បងថ្លៃ​ស្រី​មិនឃើញ​មក​ផ្ទះ ក្នុង​នាម​ជា​ប្អូន​ក៏​ចេះ​តែ​ដើរ​រករហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ឆ្នាំ​ដដែល ខ្លួន​បាន​ជិះ​ម៉ូតូ​ចូល​ព្រៃ​ដើម្បី​កាប់​ឫស្សី​ជួស ជុល​កន្លែង​ស្នាក់​នៅ ។ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​ធុំក្លិន​ស្អុយ ខ្លួន​ក៏​ជិះ​ម៉ូតូ​មក​ហៅ​កម្មករ​ឲ្យ​ទៅ​ជួយ​មើល ពេល​កម្មករ ២.៣ នាក់​នាំ​គ្នា​ទៅ​ដល់ទី​នោះ ទើប​ដឹង​ថា​ជា​ក្លិនស្អុយ​សាកសព​មនុស្ស ហើយពេលពិនិត្យទើបដឹងថាគឺជា​បង​បង្កើតនិង​ប្រពន្ធ​គាត់ ។ បន្ទាប់​មក​ប្អូនប្រុស​និង​កម្មករ បាន​យក​រឿង​នេះ​ទៅ​ប្រាប់ក្រុមហ៊ុន​ឲ្យ​ដឹង​និង​រាយការណ៍​ជូន​សមត្ត​កិច្ច​ផង​ដែរ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត និង​កម្លាំងប៉ុស្តិ៍​ននគរបាល ក្រោម​ការ​សម្រប​ស​ម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិ​ច័យ​លើ​សាកសព ដោយ​បាន​សន្និដ្ឋាន​ជំ​ហាន​ដំបូង​ថា បុរស​ជា​ប្តី​បាន​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

...

ក្រោយ​ពិនិត្យ​សាកសព​ទាំង​ពីរ​រួច សមត្ថកិច្ចបាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print