អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្លែង នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៣ ខែឧសភា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់ចំពោះសហរដ្ឋអាមេរិកដែលមិនអើពើនឹងសុច្ឆន្ទៈរបស់ចិននិងដាក់ពន្ធគយបន្ថែមលើផលិតផលចិនដោយមិនសមហេតុផលនិង យកបញ្ហា ហ្វេតានីលជា លេស ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកក្នុង វិស័យបង្រ្កាបគ្រឿងញៀន ហើយក៏បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រទេសចិនផងដែរ។ យោងតាមការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណែតជុំវិញពិភពលោកដែលធ្វើឡើង ដោយបណ្តាញទូរទស្សន៍ CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ៩១,៨% សម្គាល់ឃើញថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ គឺជាឧបាយកលនយោបាយ និងការធ្វើអនុត្តរភាពខាងពន្ធគយ ក្នុង ចេតនា បិទបាំងការពិតដែលថាខ្លួនគ្មានសមត្ថភាពក្នុងការបង្រ្កាបគ្រឿងញៀន។ ករណីដែលដាក់ ពន្ធគយបន្ថែម លើ ផលិតផល ចិន ដោយយកបញ្ហា ហ្វេតានីលជា លេស បានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » លោកLin Jian បានថ្លែងថា បញ្ហា ហ្វេតានីលគឺជាបញ្ហារបស់អាមេរិក មិនមែនជាបញ្ហារបស់ចិននោះ ឡើយ ហើយសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវលើ បញ្ហា នេះ។ យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិកឱ្យដឹងថា ក្នុងចំណោមពលរដ្ឋ អាមេរិកប្រមាណ ២៨០ លាននាក់ដែលមានអាយុ ១២ ឆ្នាំនិងលើសពី ១២ ឆ្នាំឡើងទៅ គិតជាមធ្យម ក្នុងចំណោមពល រដ្ឋ អាមេរិក ១២ នាក់មានម្នាក់បាន ប្រើប្រាស់គ្រឿងញៀន ហើយគ្រឿងញៀនចំនួនប្រហែល ៦០% លើទូទាំងពិភពលោកត្រូវបាននាំចូលទៅកាន់ សហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១% សម្គាល់ឃើញថា ការប្រើប្រាស់គ្រឿងញៀនយ៉ាង ផ្តេសផ្តាសបាន បង្កជា ការគំរាមកំហែងដ៏ធំបំផុតចំពោះអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៨% សម្គាល់ឃើញថា ការប្រើប្រាស់គ្រឿងញៀនយ៉ាង ផ្តេសផ្តាស បានក្លាយជាជំងឺរ៉ាំរ៉ៃរបស់សង្គមអាមេរិក។
គេហទំព័រ «CCFR China state-controlled media » អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៨% សម្គាល់ឃើញថា ស្ថានភាពនេះលាតត្រដាងពី បរាជ័យដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀន។ លើសពីនេះ អ្នកនយោបាយអាមេរិកមួយចំនួនតែងតែទម្លាក់កំហុសនៃការប្រើប្រាស់ហ្វេតានីលក្នុងប្រទេសខ្លួនទៅលើប្រទេសដទៃ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៨%សម្គាល់ឃើញថា ទង្វើរបស់សហរដ្ឋអាមេរិកគឺ ក្នុង ចេតនា បិទបាំង និងច្រានចោល ទំនួលខុសត្រូវរបស់ខ្លួនក្នុងការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀនដោយបរាជ័យ ប្រការនេះនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងគ្រឿងញៀន ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ការស្ទង់មតិនេះបានធ្វើ ឡើង នៅលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី របស់បណ្តាញទូរទស្សន៍ CGTN ។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកលេងអ៊ីនធឺណែតជាង ១២០០០ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិ៕
ដោយ ៖ សិលា