ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​កង់​ បណ្ដាល​ឲ្យ​​រង​របួស​ធ្ងន់​ស្រាល​២នាក់​

ចែករំលែក៖

​ ភ្នំពេញៈ​ បុរស​ម្នាក់​ស្រវឹង​ជិះម៉ូតូ​ជ្រុល​ទៅ​បុុក​ស្ត្រីម្នាក់​កំពុង​បណ្ដើរ​កង់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ ។
​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១០យប់​ថ្ងៃ​ទី​១៣ខែ​ឧសភា​ឆ្នាំ​២០២៥​ ទល់មុខ​ច្រកចូល​ភោជនីយដ្ឋាន​ឡោ​ទី​ហ្វា​ង​ ផ្លូវ​១៧៣កែង​ផ្លូវ​៣៨៨​ សង្កាត់​ទួលស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ស្ត្រី​ម្នាក់​វ័យ​ប្រហែល​៥០ឆ្នាំ​ជាង​ បានបណ្តេីរ​កង់​ ចេញ​ពី​ហាង​ខាង​លើ​ តាម​បណ្ដោយ​ផ្លូវ​១៧៣ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ ស្រវឹង​បានជិះ​ម៉ូតូ​ម៉ាក​ icon ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AO 8753 បានជិះ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ក៏ជ្រុល​ទៅ​បុុក​និង​ស្ត្រី​ដែរ​កំពុង​តែ​បណ្តេីរ​កង់​ពី​ក្រោយ​ បណ្តាល​អោយ​ដួល​រងរបួស​ជេីង​ខាង​ស្តាំ​និង​ចង្កេះ​ ត្រូវ​បានដឹក​តាម​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​ ។
​ ដោយ​ឡែក​ខាង​ម៉ូតូ​សន្លប់​ស្តូក​ស្តឹង​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ហៅ​ពេទ្យ​រុស្ស៊ី​អោយ​មក​ដឹក​យក​ទៅ​សង្គ្រោះ​ដូច​គ្នា​ ។
​ ក្រោយ​កេីតហេតុ​នៅសល់​តែ​មធ្យោបាយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ រងចាំ​ដំណោះ​ស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print