ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់យកទៅសួរនាំពាក់ព័ន្ធដេីរប្រមូលលុយភាស៉ីពីអាជីវករលក់ដូរតាមម៉ូតូរ៉ឺម៉ក។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី
១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងមុខរោងចក្រហុងវ័ន ស្ថិត នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ទី១/ឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។
ទី២/ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។
ទី៣/ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។
ទី៤/ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។
ជនរងគ្រោះ១/ឈ្មោះ ផាន ស៊ីគា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេភូមិ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៣ ស្ថិតនៅភូមិត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។
សម្ភារៈដកហូតម៉ូតូ០១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ឆ្នាំ២០២៣ស្លាកលេខកណ្តាល1AS-0309។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះផាន ស៊ីគា ភេទស្រី អាយុ៣៧ឆ្នាំមុខរបរមេភូមិកំពុងតែនៅអង្គុយក្នុងផ្ទះលេខ៣ផ្លូវលេខ១៣ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះស្រាប់តែមានប្រជាពលរដ្ឋរាយការណ៍ថា មានជនសង្ស័យ០២នាក់ឈ្មោះម៉ី សាផាត ភេទប្រុសនិងឈ្មោះសា ម៉ាក់ឆាន ភេទប្រុសបានដើរប្រមូលលុយពី អ្នកលក់ដូរនៅលើផ្លូវសាធារណៈខាងមុខរោងចក្រហុងវ័នស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបន្ទាប់ពីទទួលបានព័ត៌មានភ្លាមជនរងគ្រោះនិង ប្រជាការពារភូមិត្រពាំងថ្លឹង៤ ប្រជាការពារសង្កាត់ចោមចៅទី១បានសហការណ៍ជាមួយសាលាខណ្ឌពោធិ៍សែន ជ័យ បានចុះទៅដល់កន្លែងកើតហេតុខាងលើក៏បានឃើញជនសង្ស័យទាំង០២នាក់ដើរប្រមូលលុយពីអ្នកលក់ ដូរនៅទីតាំងខាងលើពិតប្រាកដមែន បន្ទាប់មកជនរងគ្រោះ ប្រជាការពារសង្កាត់ចោមចៅទី១បានសហការណ៍ជាមួយសាលាខណ្ឌពោធិ៍សែនជ័យ បានឃាត់ ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីសួរនាំហើយជន សង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបាននាំគ្នាដើរយកលុយពីប្រជាពលរដ្ឋលក់ដូរនៅលើផ្លូវសា ធារណៈពិតប្រាកដមែនដោយមានបញ្ជាពីប្រធានផ្សារទួលពង្រឲ្យពួកខ្លួនដើរប្រមូលលុយឲ្យជារៀងរាល់ថ្ងៃពេល ដែលសមត្ថកិច្ចកំពុងតែសួរនាំជនសង្ស័យទាំង០២នាក់ស្រាប់តែជនរងគ្រោះនិងប្រជាការពារឃើញប្រធាន ផ្សារទួលពង្រទាំង០២នាក់ប្តីប្រពន្ធបានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ហើយជនរងគ្រោះនិងប្រជា ការពារបាននាំគ្នាឃាត់ខ្លួនប្រធានផ្សារទាំង០២នាក់ដែលមានឈ្មោះខាងលើបន្ត ទៀតនៅចំណុចភូមិត្រពាំង ថ្លឹង៣ សង្កាត់ចោមចៅទី១ ប្រគល់ឲ្យសមត្ថកិច្ចសួរនាំ និងដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូន ទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធីច្បាប់៕ដោយ៖សុខាសែនជ័យ