អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “មិនថាក្នុង នាមជាទីផ្សារ ប្រភពអ្នកទេសចរឬក៏ គោលដៅ ទេសចរណ៍ ចិន សុទ្ធតែ ជា អ្នក ឈាន មុខគេ មួយក្នុងមុខរបរ ទេសចរណ៍ដ៏ ពិតប្រាកដ លើពិភពលោក ។ ស្របពេល ជា មួយ គ្នា នេះ ក្នុងវិស័យ ធ្វើបរិវត្តកម្ម ឌីជីថលនៃ របរទេសចរណ៍ ចិនកាន់ ឋានៈនាំមុខគេ ក្នុង វិស័យ ទាំង សាធារណៈ និងឯកជន ។” ពេលថ្មីៗ កន្លងទៅនេះ លោក Zurab Pololikashvili អគ្គ លេ ខា ធិការ អង្គការទេសចរណ៍ នៃអង្គការ សហប្រជាជាតិ បានវាយតម្លៃ យ៉ាងសកម្ម ចំពោះ ទី ផ្សារ ទេសចរណ៍របស់ ចិន ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃឈប់សម្រាក “១ឧសភា”ឆ្នាំនេះ ជាថ្ងៃឈប់សម្រាក “ ១ឧសភា” ទីមួយបន្ទាប់ពី ប្រ ទេ ស ចិនអនុវត្ត គោលនយោបាយ លើកលែងទិដ្ឋាការ សម្រាប់ ឆ្លងកាត់ ដែនចិន រយៈពេល ២៤០ ម៉ោ ង ។ ចំនួនអ្នកធ្វើ ទេសចរណ៍ ក្នុងស្រុកចិនគឺ ៣១៤លាននាក់ ដែលកើនឡើង ៦,៤ភាគ រយ បើប្រៀបធៀប នឹង រយៈពេល ដូចគ្នានាឆ្នាំមុន ។ ចំនួន អ្នកចេញចូល ដែនចិន គឺ១០លាន៨ សែន៩ម៉ឺន ៦ពាន់នាក់ ដែល កើនឡើង ២៨,៧ភាគរយ បើប្រៀបធៀប នឹង រយៈពេល ដូចគ្នានា ឆ្នាំ មុន ។ អ្នកទេសចរណ៍ បរទេសដែល ចេញចូល ដែនចិនមាន ចំនួន ១លាន១សែន ១ម៉ឺន៥ ពាន់ នាក់ ដែល កើនឡើង ៤៣,១ ភាគរយ បើប្រៀបធៀប នឹង រយៈពេល ដូចគ្នានាឆ្នាំ មុន ។ ល ។ ទិន្នន័យ ដ៏លេចធ្លោ បានក្លាយជា បង្អួចសម្រាប់ ទូទាំងពិភពលោក សង្កេតមើល ប្រ ទេស ចិន ម្តងទៀត ។ ព្រមពេល ជាមួយគ្នានេះ ប្រព័ន្ធ សារព័ត៌មាន បរទេស ក៏បានបន្ត យក ចិត្ត ទុក ដាក់ ដល់ កម្លាំង រស់រវើកនៃ សេដ្ឋកិច្ច ថ្ងៃឈប់ សម្រាក របស់ចិន តាមរយៈ សមិទ្ធផល របស់ចិន អំឡុង ពេលថ្ងៃឈប់សម្រាក “១ឧសភា” ដែរ ។
គេហទំព័រ «CCFR China state-controlled media » វេបសាយ World Net Daily របស់អាមេរិក បានយល់ ឃើញថា ការប្រើប្រាស់នៅ ថ្ងៃឈប់ ស ម្រាក“១ឧសភា” របស់ចិនទទួល បាន សមិទ្ធផល ដ៏លេចធ្លោ ។ ការផ្សាយដំណឹង ឱ្យ ដឹង ថា ក្នុង អំឡុងពេល ថ្ងៃឈប់សម្រាក“ ១ឧសភា” ការប្រើប្រាស់ ខាងសេវាកម្ម របស់ចិន បន្តឡើង កំដៅ ទីផ្សារ ភោជនីយដ្ឋាននិង ទេសចរណ៍ វប្បធម៌មាន ភាពសន្ទុះ យ៉ាង ខ្លាំង ទំហំ លក់ដូរនៃ មុខ របរ ភោជនីយដ្ឋាន បានកើនឡើង យ៉ាងច្បាស់ លាស់បើប្រៀប ធៀបនឹង រយៈពេល ដូច គ្នា នា ឆ្នាំមុន ។ ក្រៅពីនេះ ការប្រើប្រាស់ខាង ការ ធ្វើ ទេសចរណ៍ ទាំងក្នុងនិង ក្រៅ ប្រទេស ក៏ លេច ចេញនិន្នាការ អភិវឌ្ឍន៍ ដ៏ល្អប្រសើរដែរ ។
គេហទំព័រ «CCFR China state-controlled media » វេបសាយ Jing Daily របស់ អាមេរិកបាន ផ្សាយដំណឹង ឱ្យដឹងថា អ្នកប្រើប្រាស់ របស់ចិន បា ន ឆ្លងកាត់ ការពិសោធន៍ ពីភាពមិនប្រាកដ ប្រជានៅខាងក្រៅ ក្នុងថ្ងៃឈប់ សម្រាកធំៗទី មួ យ ទីផ្សារ ប្រើប្រាស់ ទូទាំងប្រទេសចិន មានវិបុលភាព និងភាពរស់រវើក ។
ទីភ្នាក់ងារ សារព័ត៌មាន Reuters របស់ អង់គ្លេស បានផ្សាយ ដំណឹង ឱ្យដឹងថា ថ្ងៃឈប់ ស ម្រា ក“១ឧសភា” ត្រូវគេ ចាត់ទុកថា ជាកញ្ចក់ ឆ្លុះ បញ្ចាំង ពីជំនឿចិត្តរបស់ អ្នកប្រើប្រា ស់ ។ ក្នុង អំ ឡុង ពេល ថ្ងៃឈប់សម្រាក “១ឧសភា” ស្ថាប័នត្រួត ពិនិត្យព្រំដែន ទូទាំងប្រទេស ចិន បាន ធា នាអ្នកដំណើរ ជាតិនិង អន្តរជាតិសរុប ១០លាន៨ សែន៩ម៉ឺន ៦ពាន់នាក់ឱ្យ ចេញចូល ដែន ដោ យ រលូន ក្នុងនោះ ពលរដ្ឋ ចិន ដីគោក ដែល ចេញចូល ដែនមាន ចំនួន ៥លាន ៧សែន ៧ ម៉ឹ ន ៨ ពាន់ នាក់ ដែល កើនឡើង ២១,២ភាគរយ បើប្រៀបធៀប នឹង រយៈពេល ដូចគ្នា នា ឆ្នាំ មុន ។
ទីភ្នាក់ងារ សារព័ត៌មាន អេមីរ៉ាតអារ៉ាប់ រួមបានផ្សាយ ដំណឹងថា ស្របពេល ដែល សហគម ន៍ អន្តរជាតិ មាន ចំណាប់អារម្មណ៍ កាន់តែខ្លាំង ចំពោះ វប្បធម៌ប្រពៃណី របស់ចិន ទីផ្សារ ទេស ចរ ណ៍ វប្បធម៌របស់ចិន បានលេចចេញ និន្នាការ កើនឡើង ដ៏លេចធ្លោ ។ ការវិភាគ បាន លើក ឡើ ង ថា ការផ្តល់ ជម្រើស ទិញទំនិញ ដ៏សំបូរ បែបនិងសេវាកម្ម បង្វិលពន្ធសង វិញ ដែល ប្រ ក ប ដោយ គុណភាព កាន់តែល្អនិង កាន់តែ ងាយស្រួលដល់អ្នក ដំណើរ បរទេស វា បាន ជំរុញ ដោយ មាន ប្រសិទ្ធភាព ដល់ ការបើកទូលាយ ចំពោះ អន្តរជាតិ ប្រកបដោយ កម្រិត ខ្ពស់ ហើយ ក៏ មានអំណោយផល ដល់ការជំរុញ កម្លាំងរស់រវើកនៃ ការប្រើប្រាស់ ក្នុងដែនចិន ផងដែរ ។ ចិន ក្លាយជា គោលដៅនៃ ការប្រើប្រាស់ ខាង ទេសចរណ៍ ដែលកាន់តែ មានភាព ទាក់ទាញ វា មិន ត្រឹមតែបាន ជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ផ្នែក សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ចិន និងអន្តរជាតិ ប៉ុណ្ណោះទេ ថែមទាំងក៏ ជំរុញ ដល់ ការរួម បញ្ចូល គ្នា យ៉ាង ស៊ី ជម្រៅ រវាង ទី ផ្សារជាតិ និងអន្តរជាតិដែរ ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ជាទិវា ទេសចរណ៍ ចិនលើកទី១៥ ។ ប្រធានបទ ឆ្នាំនេះគឺ “ធ្វើ ដំណើរ នៅទឹកដីដ៏ ស្រស់ស្អាត” ។ តំបន់នានា របស់ចិន បានរៀបចំ សកម្មភាព ដ៏សម្បូរបែប ក្រោ ម ប្រធានបទនេះ ។
គេហទំព័រ «CCFR China state-controlled media » ក្រុង Qianjiang ខេត្ត Hubei រៀបចំធ្វើ សកម្មភាព ដើម្បីបង្ហាញពី សម្បត្តិ បេតិកភណ្ឌ វប្ប ធម៌ អរូបី នៃ ពិព័រណ៍កូនបង្កង ក្រហម ក្រុង Qianjiang ឆ្នាំ២០២៥ ។ ខេត្ត Guizhou រៀបចំ ម ហោ ស្រពតន្រ្តី ដែល ឈ្មោះ “សប្បាយ រីករាយ ១៩ឧសភា តាម រយៈទំនៀម ទម្លាប់ ប្រជា ប្រិ យ” និង “ផ្លូវ ពោរពេញ ទៅដោយផ្កា” ជាដើម ។ ក្រុង Hezhou ភូមិភាគ ស្វយ័ត Guangxi បាន រៀប ចំកម្មវិធី សិល្បៈ ប្រកបដោយ លក្ខណៈពិសេស ជនជាតិ ដូចជា ល្ខោន ប្រពៃ ណី ការ សម្តែ ង កម្មវិធី ស្តីពីសម្បត្តិ បេតិកភណ្ឌ វប្បធម៌អរូបី និងរបាំបែប បុរាណចិន ជា ដើម ។ ភូមិភាគស្វយ័ ត Ningxia បានរៀបចំ សកម្មភាព ដូចជា មហោស្រព ចម្រៀង ប្រជាប្រិយ តំបន់ភាគ ខាងលិច ជា ដើម ។ សកម្មភាព ប្រកបដោយ លក្ខណៈ ពិសេស ដែលរៀបចំ ឡើងដោយ ពឹងផ្អែក ទៅលើ វប្បធម៌ ចិនដែលមាន ភាព អស្ចារ្យ និង អច្ឆរិយ មុខជានឹង ទាក់ទាញ អ្នកទេសចរ ជាតិ និង អន្តរ ជាតិ កាន់តែច្រើន ។
ពី “សេដ្ឋកិច្ចដើម សំបុត្រ (ticket stub economy)” ដល់ គោលនយោបាយ លើកលែង ទិដ្ឋា កា រ ពីការធ្វើ ទេសចរណ៍នៅ តំបន់ជុំវិញ ដល់ការធ្វើ ទេសចរណ៍ ឆ្លងដែន ទៅវិញ ទៅ មក តំបន់ នា នា របស់ ចិនច្នៃប្រឌិតថ្មី ទិដ្ឋភាព ប្រើប្រាស់ ដើម្បីនាំមក នូវការ ដកបទពិសោធន៍ដ៏ សម្បូរបែប ដល់ អ្នកទេសចរ ជាតិ និងអន្តរជាតិ ។ គំរូនៃ ថ្ងៃឈប់ សម្រាក “ ១ឧសភា” ជាការឆ្លុះ បញ្ចាំងនៃ ភា ព ធន់នៃ សេដ្ឋកិច្ច របស់ចិនផង ហើយក៏ជា ចំណែក មួយនៃការពិព ណ៌នាថ្មី អំពីការ ធ្វើ សកល ភាវូបនីយកម្ម ផងដែរ ។ ចិន កំពុង ប្រែកម្លាំង រស់រវើកនៃ ទីផ្សារ ក្នុងស្រុក ឱ្យ ក្លាយ ជា កម្លាំង ចលករនៃ កំណើនទូទាំង ពិភពលោក ដោយ អាកប្បកិរិយា កាន់តែ បើក ទូលា យ ។ ចិន កំពុង ក្លាយជា គោលដៅ នៃ ការប្រើប្រាស់ ខាង ទេសចរណ៍ ដែលកាន់តែ មានភាព ទាក់ទាញ ៕
ដោយ ៖ សិលា