អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ដើម្បីអនុវត្តជាក់ស្តែងតាមគំនិតឯកភាពនៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានចេញសេចក្តីប្រកាសថា ចាប់ពីម៉ោង១២និង១នាទីថ្ងៃទី១៤ខែឧសភាតទៅ នឹងកែសម្រួលអត្រាពន្ធគយបន្ថែមដែលកំណត់ក្នុង«សេចក្តីប្រកាសរបស់គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនស្តីពីការដំឡើងពន្ធគយចំពោះផលិតផលនាំចូលដែលផលិតនៅអាមេរិក»(សេចក្តីប្រកាសលេខ៤នៃគណៈកម្មាធិការច្បាប់ពន្ធគយ)ពី៣៤%ទៅជា១០% ពេលគឺផ្អាកការអនុវត្តអត្រាពន្ធគយបន្ថែម២៤%ចំពោះអាមេរិកក្នុងរយៈពេល៩០ថ្ងៃ។ចាប់ពីម៉ោង១២និង១នាទីថ្ងៃទី១៤ខែឧសភាតទៅ បញ្ឈប់ការអនុវត្តវិធានការដំឡើងពន្ធគយដែលកំណត់ក្នុងសេចក្តីប្រកាសលេខ៥និងលេខ៦នៃគណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា ការដែលចិននិងអាមេរិកបញ្ចុះអាត្រាពន្ធគយលើគូភាគីក្នុងកម្រិតធំសមស្របនឹងការរំពឹងទុករបស់ផលិតករនិងអ្នកប្រើប្រាស់របស់ប្រទេសទាំងពីរនិងមានអំណាយផលដល់ការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងសេដ្ឋកិច្ចពិភពលោកផងដែរ៕
ដោយ ៖ សិលា