ស្វាមីរបស់កីឡាការិនីវាយកូនបាល់ Serena Williamsលោក Alexis Ohanian ដែលជាសហស្ថាបនិកនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Reddit បានទិញភាគហ៊ុន 10 ភាគរយស្មើនឹងទឹកប្រាក់20លានផោននៅក្នុងក្រុមបាល់ទាត់ស្រ្តី Chelsea
។
ក្រុមបាល់ទាត់ស្រ្តី
Chelsea បច្ចុប្បន្នមានតម្លៃ 200 លានផោនដែលធ្វើឱ្យពួកគេក្លាយជាក្រុមនារីដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។
កាសែត The Times រាយការណ៍ថាឥឡូវនេះ លោក Ohanian នឹងអង្គុយកៅអីក្រុមប្រឹក្សាភិបាល ដោយការវិនិយោគទាំងអស់របស់គាត់គឺសម្រាប់តែក្រុមនារីប៉ុណ្ណោះ។
ចំណែក Williams ដែលបានឈ្នះពានរង្វាន់ Grand Slam ចំនួន 23 ដងក្នុងអាជីពកីឡាវាយកូនបាល់មិនគួរឱ្យជឿរបស់នាង ក៏នឹងត្រូវចូលរួមនៅក្នុងក្លឹបផងដែរ។
គូស្នេហ៍មួយគូនេះត្រូវបានគេរំពឹងថានឹងនៅកីឡដ្ឋាន Wembley ជាមួយក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃអាទិត្យ ខណៈដែល Chelsea ប៉ះ Manchester United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s FA Cup ។
ក្រុមបាល់ទាត់ស្ត្រី Chelseaឈ្នះជើងឯកកំពូលរបស់អង់គ្លេស៦ដងជាប់គ្នារួមទាំងឆ្នាំ២០២៥នេះផងដែរ។ ពួកគេឈ្នះ១៩ប្រកួតស្មើ៣ជាក្រុមដំបូងគេដែលរកបាន៦០ពិន្ទុក្នុងមួយរដូវកាលក្នុងក្របខ័ណ្ឌអង់គ្លេសWomen’s Super League ។