Leverkusen ទិញតារាបាល់ទាត់អូទ្រីស ខណៈខ្សែប្រយុទ្ធ Javier Hernandez សម្រាក២សប្តាហ៍

ចែករំលែក៖

ក្លិបបាល់ទាត់ Bayer Leverkusen នៅក្នុងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បាន ចុះហត្ថលេខាទិញខ្សែការពារអន្តរជាតិ អូទ្រីស Aleksandar Dragovic ពីក្លិប Dynamo Kiev ប្រទេសអ៊ុយក្រែន។

តារាបាល់ទាត់សញ្ជាតិអូទ្រីស Aleksandar Dragovic បានចុះកិច្ចសន្យាលេង ឲ្យក្រុម Bayer Leverkusen រយៈពេល៥ឆ្នាំ ក្នុងតម្លៃខ្លួន២០លានអឺរ៉ូ ។ កីឡាករវ័យ ២៥ឆ្នាំនេះបាននិយាយថា “អ្វីដែលនាំខ្ញុំឲ្យមកកាន់ប្រទេសអាល្លឺម៉ង់នេះគឺមានឱកាសលេងនៅក្នុងកម្មវិធី Champions League ហើយ ពិសេសទៀតគឺបានលេងជាមួយ នឹងមិត្តរួមជាតិកីឡាករ Julian Baumgartlinger និង Ramazan Ozcan”។

ចំណែកឯខ្សែប្រយុទ្ធអន្តរជាតិម៉ិចស៊ីកូJavier Hernandez នឹងត្រូវអវត្តមានក្នុងការប្រកួតបើកឆាកក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ដោយសារតែរូបគាត់រងរបួសដៃពេលធ្លាក់ពីលើជណ្ដើរ។ ខ្សែប្រយុទ្ធនេះនឹង អវត្តមានរហូតដល់ទៅ២សប្តាហ៍ហើយ ប្រធានក្រុម Lars Bender ក៏ពុំអាចចូលលេង បានដែរពេលក្លិប Bayer Leverkusen ធ្វើ ដំណើរទៅផ្ទះរបស់ក្លិប Borussia Monch-engladbach នៅថ្ងៃសៅរ៍នេះ ៕

Aleksandar+Dragovic+imwjtWPp6W3m Javier-Hernandez-celebrates-after-scoring

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print