វ៉ាស៊ីនតោនឌីស៊ី៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមជាមួយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិក។
ជំនួបនាឱកាសនេះរៀបចំឡើងដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕
ដោយ៖តារា