ផែនទាំង ១៨ ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ លើកទី ៨០ នៃកំណើតនគរបាលជាតិកម្ពុជា បញ្ចេញសមត្ថភាព ដ៏អង់អាច !

ចែករំលែក៖

ខេត្តកណ្តាល ៖ ផែនទាំង ១៨ ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ លើកទី ៨០ នៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នា ព្រឹកថ្ងៃទី ១៦ ខែឧសភា នេះ នៅខេត្តកណ្តាល។

ក្នុងនោះរួមមាន ៖
១-ផែននគរបាលទប់ស្កាត់បាតុកម្ម និងសុនខជំនាញ
២-ផែននាយនគរបាលជាតិ បុរស
៣-ផែននគរបាលជាតិជាន់ខ្ពស់នារី
៤-ផែនមន្ត្រីនគរបាលជាតិ
៥-ផែននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ
៦-ផែនមន្ត្រីនគរបាលទេសចរណ៍
៧ -ផែនមន្ត្រីនគរបាល ការពារបេតិកភណ្ឌ
៨-ផែនកម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ
៩-ផែន ដឹកមន្ត្រីនគរបាលចូលនិវត្តន៍
១០-ផែនរថយន្តពន្លត់អគ្គីភ័យ និងសង្គ្រោះ
១១-ផែនមធ្យោបាយអន្តរាគមន៍
១២ -ផែនមធ្យោបាយ នគរបាល ហែហម
១៣-ផែន សម្តែងក្បាច់គុនល្បុក្កតោ
១៤-ផែនមន្ត្រីការពារព្រំដែន
១៥-ផែនមន្ត្រីនគរបាលអន្តរាគមន៍
១៦-ផែនកីឡានគរបាលជាតិកម្ពុជា
១៧-ផែនកម្លាំងប្រជាការពារ
១៨-ផែនក្រុម សិល្បៈនគរបាលជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ នគរបាលជាតិកម្ពុជា បានវិវត្តឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញនៃរបត់សង្គម និងបានបន្សល់ទុកនូវកេរតំណែល វីរភាព ការលះបង់ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ក្នុងពហុវិស័យ ជាពិសេស ក្នុងវិស័យសន្តិសុខជាតិ និងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print