រសៀលនេះ ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលសវនាការវាំងឈើ ទីស្តីការក្រសួងព័ត៌មាន វេលាម៉ោង៣៖៣០នាទីរសៀល ។

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់មេត្តាជ្រាបថា ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាព នៃបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» ដោយ លោក ទីវ តារារិទ្ធិ នៅថ្ងៃ សុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀល ក្នុងសាលសាវនាការវាំងឈើ នៃទីស្តីការ ក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

នៅក្នុងសន្និសីទនេះ អ្នកសារព័ត៌មាននឹងទទួលបានការធ្វើបច្ចុប្បន្នភាពចុងក្រោយពីសកម្មភាពជិះ កង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណងរៃអង្គាសថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលលោកបានចេញដំណើរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះ លោក ទីវ តារារិទ្ធិ នឹងបង្ហាញពីបទពិសោធ និងបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងដំណើរបេសកកម្ម សប្បុរសធម៌ដើម្បីកុមារកម្ពុជា នៅលើតម្រាយផ្លូវ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ប្រមាណជា១៥ប្រទេស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់អញ្ជើញចូលរួម ក្នុងសន្និសីទដែលប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់តាមការគួរ ដោយចុះឈ្មោះតាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print