Barcelona បានឈ្នះពាន LaLiga លើកទី 28 របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេបានផ្តួលគូប្រជែង Espanyol ក្នុងលទ្ធផល 2-0 ដោយបានរក្សាការនាំមុខ 7 លើក្រុមលេខ២ Real Madrid ខណៈនៅសល់ពីរប្រកួតទៀតទើបចប់រដូវកាល។
២គ្រាប់របស់Barcelona កើតចេញពីកីឡាករវ័យក្មេង
Lamine Yamal ស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី 53 និងកីឡាករFermin Lopezនៅជិតចប់ការប្រកួត។
លទ្ធផលនេះបានធ្វើឱ្យ Barcelona របស់ Hansi Flick មាន ៨៥ ពិន្ទុ នាំមុខ ៧ ពិន្ទុពីក្រុមម្ចាស់ជើងឯក Real កាលពីរដូវកាលមុន ខណៈ Atletico Madrid លេខ ៣ មាន ៧០ ពិន្ទុ។
វា
...
ជារដូវកាលដំបូងដ៏អស្ចារ្យនៅ Barcelona សម្រាប់គ្រូបង្វឹក Hansi Flick ខណៈដែលក្រុមរបស់គាត់បានឈ្នះពាន២ LaLiga និង Copa del Rey ។