ក្រសួងពាណិជ្ជកម្មចិន៖ដាស់តឿនអាមារិកបញ្ឈប់ការអនុវត្តវិធានការពន្ធគយលេខ២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្ម»

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចំពោះមាត្រាលេខ២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្ម»របស់អាមេរិកស្តីពីការនាំចូលរថយន្តនិងដែកថែបនិងអាលុយមីញ៉ូម ព្រមនឹងការស៊ើបអង្កេតចំពោះឱសថនាំចូលដែលយោងតាមមាត្រាលេខ២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្ម» លោកស្រីHe Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនាថ្ងៃទី១៥ខែឧសភាថា ទង្វើរបស់ភាគីអាមេរិកគឺទង្វើឯកតោភាគីនិយមនិងគាំពារនិយមសុទ្ធសាធ ហេតុនេះភាគីចិនដាស់តឿនឱ្យអាមេរិកបញ្ឈប់ការអនុវត្តវិធានការមាត្រាលេខ២៣២នេះជាបន្ទាន់។

គេហទំព័រ «CCFR China state-controlled media » ក្នុងសន្និសិទសារព័ត៌មានប្រចាំនាថ្ងៃដដែល មានអ្នកសារព័ត៌មានបានសួរថា លោកត្រាំ ប្រធានាធិបតីអាមេរិកអះអាងថា ការបញ្ចុះពន្ធគយលើកនេះមិនពាក់ព័ន្ធនឹងរថយន្ត ដែកថែបនិងអាលុយមីញ៉ូម និងផលិតផលឱសថដែលមានអាចនឹងដំឡើងពន្ធគយ តើភាគីចិនមានការវាយតម្លៃដូចម្តេចចំពោះករណីនេះ?

គេហទំព័រ «CCFR China state-controlled media » លោកស្រីអ្នកនាំពាក្យរូបនេះបានថ្លែងថា ភាគីចិនយល់ឃើញថា ទង្វើរបស់អាមេរិកគឺទង្វើឯកតោភាគីនិយមនិងគាំពារនិយមសុទ្ធសាធ មិនត្រឹមតែបំផ្លាញដល់ផលប្រយោធន៍របស់ប្រទេសផ្សេងនិងបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលឈរលើមូលដ្ឋាននៃបទប្បញ្ញាត្តិទេ ក៏មិនអំណោយដល់ការអភិវឌ្ឍនៃឧស្សាហកម្មរបស់អាមេរិកផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print