អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៦ ខែឧសភា មហាសន្និបាតលើកសរសើរ គំរូខ្លួនទីពឹងខ្លួន និង អ្នកឈានមុខ គេក្នុងការ ជួយជន ពិការទូទាំងប្រទេសចិន លើកទី ៧ បានបើកធ្វើនៅក្រុងប៉េកាំង។ លោក ប្រធានរដ្ឋចិន Xi Jinping បាន ផ្តល់អនុសាសន៍ដ៏សំខាន់ថា ក្នុងឱកាសទិវា ជំនួយជនមាន ពិការភាពជាតិលើកទី ៣៥ សូមតាងនាម មជ្ឈិមបក្ស សម្តែងការ អប អរសាទរ ចំពោះ បុគ្គលគំរូដែលខ្លួនទីពឹងខ្លួន បុគ្គលនិងអង្គភាពឈាន មុខគេ ក្នុង ការងារ ជនពិការ ព្រមនិងសម្តែងការសួរសុខទុក្ខ ចំពោះជនពិការ ទាំងឡាយ និង សាច់ ញាតិរបស់ពួកគេ និង បុគ្គលិកការងារជនពិការទូទាំងប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » លោក ប្រធានរដ្ឋចិន Xi Jinpingបាន លើកឡើងថា ជនពិការជា កម្លាំងសំខាន់ សម្រាប់ ជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ក៏ជា ក្រុមមនុស្ស មានការលំបាក ដែល ត្រូវ ការ ការយកចិត្តទុកដាក់ និងការ តាមដានជាពិសេស។ ក្នុងដំណើរការថ្មី ត្រូវ ប្រកាន់ខ្ជាប់នូវ ការ ចាត់ទុកគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេស របស់ ប្រទេសចិន ជា ការណែនាំ ធ្វើ ឱ្យប្រសើរឡើង នូវ ប្រព័ន្ធបេឡាសន្តិសុខ សង្គមរបស់ ជនពិការ និង ប្រព័ន្ធផ្តល់សេវាកម្ម និងការ ថែទាំ ដើម្បីធានាយ៉ាងប្រាកដ ប្រជានូវ សិទ្ធិនិងផលប្រយោជន៍ ស្មើភាពរបស់ជនពិការ និងជំរុញបុព្វហេតុជនពិការឱ្យ អភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ៕
ដោយ ៖ សិលា