កាលពីថ្ងៃទី២៤ ខែសីហា បុរសម្នាក់មានសារធាតុផ្ទុះជាប់តាមខ្លួនហើយចាប់មនុស្សជាច្រើននៅក្នុងធនាគា City Bank ក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ីធ្វើជាចំណាប់ខ្មាំង។
ប៉ូលិសបានឲ្យដឹងថា នៅក្នុងឃ្លឺបវីឌីអូដែលបុរសខាងលើបានថតដោយខ្លួនឯង បង្ហោះតាមបណ្តាញសង្គមថា ខ្លួន ជិតប្រព្រឹត្តបទល្មើស។ បុរសខាងលើបានបញ្ចាក់ទៀតថា ការខ្ស័យធុនគឺជាជម្ងឺម្យ៉ាង ។ ទទឹមនិងនោះ បុរសខាងលើក៏បានអំពាវនាវឲ្យមានការបង្កើតមជ្ឈមណ្ឌលកែប្រែសម្រាប់អ្នកដែលខ្ស័យធុន។
ក្រោយមកមួយថ្ងៃបុរសរូបនោះបានចូលក្នុងធនាគារ ជារឿងចម្លែកគឺមិនចូលទៅប្លន់ប្រាក់ឡើយ ដោយនៅលើខ្លួនបានស្លាក់សសេរថា «ត្រូវការមនុស្សពិភាក្សា»។ ក្រោយពេលចាប់បុគ្គលិកធនាគាធ្វើជាចំណាប់ខ្មាំងបុរសខាងលើបានស្នើឲ្យទូរស័ព្ទទៅកាន់ប៉ូលិស ដោយគំរាមថា និងបំផ្ទុះគ្រាប់បែកអត្តឃាត។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើធ្វើឲ្យមានការចាប់អារម្ភជាងចូលទៅប្លន់ប្រាក់។
ក្រោយមកប៉ូលិសក៏បានទៅដល់ហើយចូលទៅចចាជាមួយជនដៃដល់ ហើយចំណាប់ខ្មាំងត្រូវបានដោះលែង ចំណែកជនដៃដល់បានសារភាពចំពោះមុខប៉ូលិស ។ ក្រោយការឆែកឆេទើបដឹងថា គ្រាប់បែកដែលដាក់ជាប់ក្នុងខ្លួនគឺក្លែងក្លាយប៉ុណ្ណោះ។
ប៉ូលិសមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានសកម្មភាពខាងលើនៅឡើយ ហើយប៉ូលិសកំពុងតែបើកការស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់៕
ប្រែសម្រួល៖ ម៉ែវ សាធី