មនុស្សស្រីម្នាក់ធ្លាក់ពីលេីខុនដូរ​ KS RESIDENCE ជាន់ទី១៩ ចុះមកក្រោមចំពីលើរថយន្តដែលទុកចោលបណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

​ ភ្នំពេញ ៖ ស្រ្តីម្នាក់បានធ្លាក់ពីលើខុនដូ KS RESIDENCE ជាន់ទី ១៩ ចុះមកក្រោម ចំកញ្ចក់រថយន្តដែលចតលើផ្លូវ រងការខូចខាត ស្លាប់យ៉ាងអាណ្ដោអចអធម័​ ដោយបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ២០នាទីនៅចំណុចខុនដូ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

​ បេីតាមការលើកឡើងពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីខាងលើនេះ ធ្លាប់ប៉ុនប៉ងលោតចំនួន០២ ទៅ០៣ដងហើយ ប៉ុន្តែមិនបានសម្រេច ។ លុះមកដល់ពេលកើតហេតុ ក៏ស្រាប់តែឃើញស្រ្តីខាងលើនេះបានធ្លាក់ ពីជាន់ទី១៩ ចុះមកក្រោម ត្រូវកញ្ចក់រថយន្តដែលគេចតទុកចោល រងការខូចខាត បណ្តាលឲ្យបែកក្បាលស្លាប់លើថ្លុកឈាម ផ្អើលពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុផងដែរ ។
​ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុខាងលើ នឹង ប្រគល់ជូនជំនាញផ្នែកចក្ខុកោសល្យវិច័យ ដើម្បីត្រួតពិនិត្យ នឹង ស្វែងរកមូលហេតុអោយច្បាស់លាស់ថា ជាករណីលោត ឬជាអ្វីផ្សេង ។ ចំពោះសព នគរបាលបានប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print