ភ្នំពេញ÷ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ ដែលបង្ហោះនៅចំណុចបណ្តោយផ្លូវកម្ពុជាក្រោមរហូតដល់កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ក្មេងទំនើងចំនួន០២នាក់នោះមាន៖
១-ឈ្មោះ អឿន លីជីអី ហៅ ជីអី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស (ជាអ្នកបង្ហោះម៉ូតូ)។
២-ឈ្មោះ វឿន សេងបញ្ញាស័ក ហៅ បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស (ជាអ្នកជិះពីក្រោយ)។
សម្ភារចាប់យកមានម៉ូតូម៉ាកNex ពណ៌លឿង-ស ពាក់ផ្លាកលេខ ភ្នំពេញ 1LO-8015។
...
បច្ចុប្បន្នក្មេងទំនើងខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ៕