ឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ប្រាប់លោក​ Adrian Smith សមាជិកសភាសហរដ្ឋអាម៉េរិក​ អំពីក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានិងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់

ចែករំលែក៖

វ៉ាស៊ីនតោនឌីស៊ី៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Adrian Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្ម នៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ របស់សភាសហរដ្ឋអាម៉េរិក។

ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាអំណោយផល និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗសហរដ្ឋអាម៉េរិក រួមមាន៖ កម្ឡាំងពលកម្មវ័យក្មេង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន។ ជាសក្ខីកម្មជាក់ស្ដែង លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានិងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

...

ទន្ទឹមនឹងនេះ លោកសមាជិករដ្ឋសភា​ បានបង្ហាញពីការគាំទ្រក្នុងការបង្កើនការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលជាអាទិភាពរួមគ្នា ព្រមទាំងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print