លោកស្រី អ៊ុងសាន ស៊ូជី បានស្នើដល់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវសុំជំនួយពីលោកកូហ្វី អាណាន់ ជួយដោះស្រាយវិបត្តិជនជាតិភាគតិចរ៉ូហ៊ីនយ៉ាដែលជាអ្នកកាន់សាសនាមូស្លីមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ឆ្លើយតបទៅនឹងសំណើរខាងលើ លោក កូហ្វី អាណាន់ សុខចិត្តយល់ព្រមតាមការអំពាវនាវរបស់លោកស្រី ស៊ូជី នឹងគ្រោងធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ានៅខែកញ្ញា ខាងមុខ។ យោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា លោក កូហ្វី អាណាន់ នឹងដឹកនាំគណៈកម្មាធិការថ្មីមួយ ដែលមានបេសកកម្មជួយដោះស្រាយវិបត្តិដ៏ស្មុកស្មាញនិងរសើបបំផុតនៅក្នុងរដ្ឋ Rakhine ភាគពាយ័ព្យមីយ៉ាន់ម៉ាឲ្យបានចប់ជាស្ថាពរ ។ Rakhine ជាតំបន់ដែលមានជនជាតិភាគតិចរ៉ូហ៊ីនយ៉ារស់នៅនិងក៏ជាអ្នកកាន់សាសនាមូស្លីមដែលពលរដ្ឋភូមាមើលងាយមើលថោក។
នៅក្នុងការដោះស្រាយនោះ និងមានការបង្កើតគណកម្មការ ដែលនឹងត្រូវដឹកនាំដោយលោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការ អ.ស.ប. ដើម្បីជួយដោះស្រាយវិបត្តិជនជាតិភាគតិចរ៉ូហីងយ៉ាមានដូចជា៖ ការបង្ការជម្លោះ ការផ្តល់ជំនួយមនុស្សធម៌និងការផ្សះផ្សាជាតិ។
លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីបានឡើងកាន់អំណាចតាំងពីប៉ុន្មានខែមកហើយនោះ ត្រូវទទួលរងការទិតៀននៅលើឆាកអន្តរជាតិ ដោយហេតុតែលោកស្រីស្ងាត់ស្ងៀមពេកនៅលើបញ្ហាជនជាតិភាគតិច រ៉ូហ៊ីនយ៉ា។ រីឯជោគវាសនារបស់ជនជាតិរ៉ូហ៊ីងយ៉ាវិញត្រូវបានសង្គមភូមាទាត់ចោលពីប្រព័ន្ធសុខាភិបាលប្រព័ន្ធអប់រំនិងពីទីផ្សារការងារទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី