អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៧ ខែឧសភា លោកត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើ បណ្តាញ ទំនាក់ទំនង សង្គមថា លោក នឹង ជួបសន្ទនា តាម ទូរស័ព្ទ ជាមួយ លោកភូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ដោយឡែក ពីគ្នា នៅ ថ្ងៃ ទី១៩ ខែឧសភា ដើម្បី ជំរុញ ឱ្យភាគីទាំងពីរ ឈានដល់ការ ឈប់បាញ់គ្នា។
គេហទំព័រ «CCFR China state-controlled media » លោកត្រាំបាន លើកឡើងថា លោកនឹង ជួបសន្ទនា តាមទូរស័ព្ទ ជាមួយ លោកភូទីន ជា មុន សិន នៅព្រឹកថ្ងៃទី១៩ ខែ ឧសភា ហើយបញ្ហាពិភាក្សា នឹង រួមមាន ការបញ្ឈប់ជម្លោះ រវាង រុស្ស៊ីនិងអ៊ុយក្រែននិងបញ្ហាពាណិជ្ជកម្ម។បន្ទាប់មក លោក នឹង ជួបសន្ទនា តាមទូរស័ព្ទ ជា មួយ លោក Zelensky ព្រមនិង រួមជួបពិភាក្សាជាមួយ ប្រទេស ជា សមាជិក អង្គការ ណាតូ ៕
ដោយ ៖ សិលា