គ្រឿងក្នុងជ្រូកដែលដឹកចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមា ណ០១តោនត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងស្ទាក់ឃាត់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀល​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ គ្រឿងក្នុងជ្រូកដែលដឹកចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមា ណ០១តោន​ ត្រូវបានសមត្ថកិច្ចជំនាញ​ ស្ទាក់ឃាត់បាននៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​ យកមកដុត​កម្ទេច​ចោល​តែម្តង។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់​ បានបន្តថា​ ជាក់ស្ដែង​កាលពីព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ច នៃស្នងការដ្ឋាន​ ដឹកនាំកម្លាំងក្នុងការិយាល័យស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ ស្ថិតនៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបងដែល ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តាភេទប្រុស អាយុ ៤២ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ រកឃើញគ្រឿងក្នុងជ្រូក ចំនួន២០ កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាមសរុបទម្ងន់ ស្មើនឹង១,០០០ គីឡូក្រាម និងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង។

...

ក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានរាយ ការណ៍ជូនទៅឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង អំពីបញ្ហានេះ ហើយនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥នេះ ដោយ
មានលោក ទូត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដឹកនាំមន្រ្តីជំនាញ រួមមានមន្រ្តី ការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបងនិងមន្រ្តីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នក ដឹកជញ្ជូនសមត្ថកិច្ចនឹង បន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print