ខេត្តបន្ទាយមានជ័យៈក្រុមក្មេងទំនើងទាំង៧នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកអូរជ្រៅបញ្ជូនទៅស្នងការខេត្តនៅរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនិតិវិធីបន្ត
នគបាលបញ្ជាក់ថាៈកម្លាំងនគរបាលស្រុកអូរជ្រៅ ចុះបង្ក្រាបភ្លាមៗឃាត់ខ្លួនបានចំនួន៧នាក់ក្រោយមានក្រុមក្មេងទំនើង១ក្រុមបានធ្វើសកម្មភាពយ៉ាងសាហាវដេញកាប់ក្រុមក្មេងម្ខាងទៀតកំពុងផឹកស៊ី បណ្តាលឲ្យរងរបួសធ្ងន់២នាក់នៅវេលាម៉ោង៩យប់ ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥ នៅចំណុចអាងកន្សែងស្ថិតនៅភូមិកណ្ដាល ឃុំសិង្ហ ស្រុកអូរជ្រៅ ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្រុមក្មេងទំនើងត្រូវបានឃាត់ខ្លួនមាន៖១.ឈ្មោះ រិន ភារម្សហៅសើម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។២.ឈ្មោះ សេន សា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។៣.ឈ្មោះ រិទ្ធ មឿន ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ៤.ឈ្មោះ សំអាត មរកតហៅយ៉ា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។៥.ឈ្មោះទិត សុខន ហៅឌីភេទប្រុស អាយុ ១៥ឆ្នាំ (ជនដៃដល់) រស់នៅភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។៦.ឈ្មោះទុន យុធ្យាហៅធា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅសិង្ហចាស់ ឃុំគុយម៉ែងស្រុកមង្គលបូរី ។៧.ឈ្មោះ ថា រតនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថាៈដំបូងមានក្រុមក្មេង១ក្រុមមានគ្នីគ្នាចំនួន៦នាក់ កំពុងអង្គុយផឹកនៅលើអាងកន្សែង ស្របពេលនោះមានក្រុមក្មេងទំនើង១ក្រុមមានគ្នា០៧នាក់ ជិះម៉ូតូ៥គ្រឿង បានមកដេញកាប់បណ្ដាលរងរបួស ក្រុមក្មេងកំពុងផឹកស៊ីចំនួន២នាក់ មាន៖១.ឈ្មោះ ជា វាស្នា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកេកែសឃុំគោកឃ្នុំ ក្រុងបាត់ដំបងខេត្ដបាត់ដំបង( រងរបួសធ្ងន់ស្មាស្តាំ) ។២.ឈ្មោះ គា ឆៃយ៉ា ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិរុនឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។(រងរបួសជើងឆ្វេង)។ ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សឹង្ហសហការជាមួយប៉ុស្តិ៍ចង្ហា.សូភីនិងអូរបីជាន់យើងបង្ក្រាបបានចំនួន០៧នាក់ម៉ូតូចំនួន០៤គ្រឿង។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៧នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនិតិវិធីបន្ត ៕វណ្ណា