បុរសម្នាក់ជិះម៉ូតូ Honda Beatsត្រូវបុរសម្នាក់បេីករថយន្ត Mercedes GLS600 បុកបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បេីករថយន្ត ១គ្រឿងម៉ាក់ Mercedes GLS600 បុកម៉ូតូ Honda Beats បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ រង្វង់ មូល សង្ឃរាជជួនណាត សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ វេលា ម៉ោង ១១៖៥០នាទីយប់ ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ ២០២៥។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់បេីករថយន្ត Mercedes GLS600 ពាក់ផ្លាកលេខភ្នំពេញ 2BW-5780 តាមបណ្ដោយផ្លូវ សុរាម្រិត ក្នុងទិសដៅ ពីកេីតទៅលិច បុកម៉ូតូ Honda Beats ពាក់ផ្លាកលេខភ្នំពេញ 1IQ-7380 តាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ ក្នុងទិសដៅ ពីជេីងទៅត្បូង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ។

...

ក្រោយកេីតហេតុភាគីទាំងសងខាងសម្រួលបញ្ចប់នៅកន្លែងកេីតហេតុ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print