ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា
ត្រីប្រាក្លាសេទម្ងន់៣តោន ដែលឈ្មួញនាំចូលមកពីប្រទេសថៃ គ្មានលិខិតអនុញ្ញាតិ ត្រូវបានសមត្ថកិច្ចជំនាញ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ចាប់ឃាត់បាន ពិនិត្យតាមគោលការណ៍ច្បាប់ នៅតាមផ្លូវជាតិលេខ៦ ភូមិកំពុងតាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
...
តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-9942 ដឹកត្រីប្រាក្លាសេ ទម្ងន់៣តោន ដែលនាំចូលមកពីប្រទេសថៃ យកទៅចែកចាយលក់បន្តនៅក្នុងខេត្តសៀមរាប ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបចាប់ឃាត់ ត្រួតពិនិត្យ ពុំមានលិខិតអនុញ្ញាតិ។
បន្ទាប់ពីឃាត់រថយន្តដឹកត្រីក្លាស្សេ៣តោន ម្ចាស់ អ្នកនាំចូល យល់ព្រមផាកពិន័យតាមគោលការណ៍ច្បាប់៕ជ្រោយពេជ្រ