ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីវិទ្យុ និងទូរទស្សបាយ័ន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥

បានដឹកនាំក្រុមវេជ្ជៈសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ប្រមាណ ២២៤៩នាក់ ។

លោកស្រី អគ្គនាយិការ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយក ថវិកា រទះជនពិការ ឃីតសម្រាប់ចាស់ៗជរា និងកាតាប នំ សម្ភារៈសិក្សា សម្រាប់សិស្សានុសិស្ស កុមារា កុមារី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូន ប្រជាពលរដ្ឋជួបការខ្វះខាត់ ជនពិការ ចាស់ជរា និងកុមារាកុមារី ដែលបានអញ្ជើញមកពិនិត្យព្យាបាលដោយមិនគិតថ្លៃ នាពេលនោះផងដែរ ។

ក្នុងឱកាសនោះដែរ លោកស្រី អគ្គនាយិការ ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ហើយ លោកស្រី ក៏បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print