អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងទៅនេះ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារចងក្រងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ដោយសង្កត់ធ្ងន់ថា ការងាររៀបរៀងចងក្រងនិងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ មានសារសំខាន់ខ្លាំងចំពោះការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។
គេហទំព័រ «CCFR China state-controlled media » យើងត្រូវប្រកាន់ខ្ជាប់នូវការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ និងតាមផ្លូវច្បាប់ បង្កើនការស្រាវជ្រាវនិងស្វែងយល់ពីការងារ ប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ស្តាប់មតិយោបល់និងសំណើរបស់ប្រជាជននិងគ្រប់មជ្ឈដ្ឋានក្នុងសង្គមតាមវិធីសាស្រ្តផ្សេងៗ ស្រូបយកបទពិសោធន៍ថ្មីៗរបស់កម្មាភិបាលនិងមហាជនដែលទទួលបានពីការអនុវត្តជាក់ស្តែង យកចិត្តទុកដាក់លើភាពជាប្រព័ន្ធ ភាពពេញលេញនិងភាពស៊ីសង្វាក់គ្នារវាងភារកិច្ចនិងគោលនយោបាយ ដើម្បីសម្រេចការងាររៀបរៀងនិងចងក្រងប្រកបដោយគុណភាពខ្ពស់៕
ដោយ ៖ សិលា