លួចទាំងទូរស័ព្ទ និងម៉ូតូមកពីប៉ោយប៉ែត,ពេលសមត្ថ កិច្ចកំពុងសួរនាំស្រាប់តែម្ចាស់ទូរស័ព្ទហៅចូល ក៏បែកការណ៍សមត្ថកិច្ចឃាត់ខ្លួនតែម្ដង

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កា​រិ​យ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី ១៨ ឧសភា នៅ​ចំណុច​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ពេល​ដែល​ជន​នេះ​អំពាវនាវ​លក់​ម៉ូតូ១គ្រឿង ដែល​លួចបានមក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

លោក ចៀក ថា​និ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ចឹក ហុ​ក​លី ហៅ ម៉េ​ង​លី ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។

លោកបានឲ្យដឹងថា ជន​នេះ​ត្រូវ​បាន​កម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់​ពី​ជន​នេះ​ជិះ​ម៉ូតូ​ដើរ​អំពាវនាវ​លក់​គ្រប់​ទីកន្លែង ដែល​គួរ​ឲ្យ​សង្ស័យ ទើប​សុំ​គោល​ការ​ណ៍លោក ស្នងការ ហៅ មក​សួរនាំ​ក៏​បែក​រឿង​លួច​ម៉ូតូ​គេ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ប្រភពដដែល​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​ឈ្មោះ យន់ វិសាល ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ម្ចាស់​ម៉ូតូប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​ខ្លួន​ត្រូវ​ជនសង្ស័យលួច កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ១៧ ខែ ឧសភា នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង ភូមិ​ប្រជា​ធម្ម​កើតសង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ជន​រង​គ្រោះប្រាប់​ទៀត​ថា ក្រោយ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បានលួច​យក​ម៉ូតូ​០១​គ្រឿង និង ទូរស័ព្ទ​០១​គ្រឿង​ទៀត​ផង តែ​ភ្លាម​ៗ​ខ្លួន​មិន​បាន​ដាក់​ពាក្យ​ប​ណ្ដឺ​ង​នៅ​សមត្ថកិច្ច​មូលដ្ឋាន​ទេ ព្រោះ​ប្រ​ញ៉ាប់​តាម​រក​ជនសង្ស័យ​។

ពេល​នោះ​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​តាម​រក​ជនសង្ស័យ ហើយ​ខ្លួន​ដឹង​ច្បាស់​ពី​គោលដៅ​ជនសង្ស័យ ដែល​ជិះ​គេច​ទៅ​បាត់ដំបង ខ្លួន​ក៏​ព្យាយាម​ស្វែងរក លុះ​មួយ​ថ្ងៃក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ជន​ដៃដល់​នេះ​តែ​ម្ដង​។ ស្នងការ​រង ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​ឃាត់ ខ្លួន​យក​មក​សួរនាំ ក្រោយ​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​យក​ទៅ​អំពាវនាវ​លក់​គ្រប់​ទីកន្លែង​ដែល​គួរ​ឲ្យ​សង្ស័យ​។

លោក​ស្នងការរងថា ស្រប​ពេល​កំពុង​សួរនាំ ស្រាប់តែ​ម្ចាស់​ម៉ូត​បានទូរសព្ទចូល​ទូរស័ព្ទ(ម្ចាស់ម៉ូតូ) ដែលជន សង្ស័យ​លួច​យក​មក​ជាមួយ ហើយ​នៅ​ពេល​សមត្ថកិច្ច​ទទូរសព្ទលើកទ​ទួល ទើប​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​បាន​លួច​ម៉ូតូ​និង​ទូរស័ព្ទ​ជន​រង​គ្រោះ មក​ពី​ប៉ោយ​ប៉ែ​ត ទើប​លោកស្នងការ​និង​លោក​ព្រះរាជអាជ្ញារ​បញ្ជា​ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង​។

...

ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រ​ជំនាញ​ដកហូត​បាន​ម៉ូតូ​០២​គ្រឿង និង​ទូរស័ព្ទ​០១​គ្រឿង​ផង​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ហើយ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print