ជិះម៉ូតូទៅបុកពីក្រោយរថយន្តដឹកដី ស្លាប់០២នាក់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន០២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុកពីក្រោយរថយន្តដឹកដីបណ្តាលឲ្យបែកក្បាលស្លាប់ ភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង ០១ នឹង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយ ផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនទាំង០២នាក់ បាន ជិះ ម៉ូតូម៉ាក Kawasaki Z900 មិនមានស្លាកលេខ បើកតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុង ល្បឿន លឿន ស្របពេលមកដល់ចំណុចកើតហេតុ បានបើកទៅបុក រថយន្តដឹកដីពីក្រោយ បណ្តាលឲ្យបែកក្បាលស្លាប់ទាំង០២នាក់ នឹង ម៉ូតូបានរងការខូចខាតទាំងស្រុងតែម្តង ។ ប៉ុន្តែបន្ទាប់ពីកើតហេតុ ភ្លាមៗ រថយន្តដឹកដីមិននៅកន្លែងកើតហេតុនោះឡើយ គឺបានបើកចេញទៅបាត់ស្រមោល បន្សល់ តែជនរងគ្រោះដែលស្លាប់ ចំនួន០២នាក់ ខាងលើ រួមជាមួយម៉ូតូ ។

...

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក ចុះមកធ្វើ ការវាស់វែងយក ម៉ូតូទៅរក្សាទុក និង រង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ។ រីឯសពជនរងគ្រោះទាំង ០២នាក់ សម្រេចប្រគល់ អោយសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print