លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមយកទិវាជាតិ នៃការចងចាំ ២០ ឧសភា ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមយកទិវាជាតិ នៃការចងចាំ ២០ ឧសភា ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃ២០ ឧសភា នេះជារៀងរាល់ឆ្នាំដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានរំឭកដល់សាច់ញាតិ អ្នកជាទីស្រលាញ់ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌ ដែលបានស្លាប់ដោយកត្តាអត់ឃ្លាន ការធ្វើទារុណកម្ម និងសោកនាដកម្មរាប់មិនអស់ ដែលប្រព្រឹត្តដោយក្រុមអង្គការអាវខ្មៅ។ ទិវានេះក៏ជាការដាស់ស្មារតីដល់កូនខ្មែរជំនាន់នេះ ឱ្យស្វែងយល់ពីទុក្ខវេទនា និងការឈឺចាប់របស់អ្នកជំនាន់ដែលបានឆ្លងកាត់ភាពខ្មៅងងឹត នៃប្រវត្តិសាស្រ្តមួយនេះ ដើម្បីទុកជាមេរៀនប្រចាំជីវិតថាការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ការបែកបាក់ផ្ទៃក្នុងបាននាំប្រទេសជាតិធ្លាក់ចុះទៅក្នុងសោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថា ៖ ដូចនេះ ចូរយើងទាំងអស់គ្នា ដែលកំពុងរស់នៅក្រោមម្លប់ នៃសន្តិភាព ត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ ឱ្យឋិតឋេរគង់វង្ស ចៀសវាងឱ្យបានជាដាច់ខាតនូវការវិលត្រលប់មកវិញ នៃមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ មកលើប្រទេសជាតិជាទីស្រលាញ់របស់យើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print