បុរសម្នាក់ជិះម៉ូតូតាមផ្លូវ ត្រូវជនមិនស្គាល់មុខវាយរបួសធ្ងន់ហេីយគេចខ្លួនអស់

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ ជិះម៉ូតូម្នាក់ឯងតាមដងផ្លូវក៏ត្រូវជនមិនស្គាល់មុខមកវាយពីក្រោយបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤ទាប​ភ្លឺ​ ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៥​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ភូមិ​ព្រៃ​កី​ សង្កាត់​ភ្លេីង​ឆេះ​រទេះ​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ សៀម សីហា ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ដៃខាងស្តាំនិងហេីមភ្នែក មានទីលំនៅ នៅភូមិបរិវាស ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​ រូបគាត់បាន​ផឹក​ស្រា​ អស់​ពី​រ ទៅ​បី​កំប៉ុង​ បន្ទាប់មក​បានឡើង ជិះ​ម៉ូតូម៉ាក​ ហុង​ដា​ឌ្រីម​សង់​ ២០២៤ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ1KZ-8601 ជិះ​ម្នាក់​ឯង​​ចេញ​ ពី​ផ្សារ​ដី​ហុយ​ធ្វើ​ដំណើរ​ទៅរកគូរស្នេហ៍ ​នៅ​ឯ​ម្ដុំ​វត្ត​ព្រៃ​ស្ពឺ​ ខណ្ឌពោធិ៍សែនជ័យ ក្នុង​គោល​បំណង​នាំ​យក​ទៅស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ដេីម្បី​​ឲ្យ​ឪពុកម្ដាយ​របស់​ខ្លួន​បាន​ស្គាល់​ ។​ ខណៈ​​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣មក​ដល់​ទល់​មុខ​ការាសាំង​ កាល់​តិច​ ស្រាប់​តែ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​បាន​វាយ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូរង​របួស​ធ្ងន់​សន្លប់​ ​ចំណែក​ជន​បង្ក​គេច​ខ្លួន​ទៅ​បាត់​ ។

ជនរងគ្រោះបន្តថា​ ក្រោយមកក៏ដឹង​ខ្លួន​​វិញ​ រូបគាត់ក៏បានលេីក​ម៉ូតូ​ជិះ​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​ ស្តុប​ផ្លូវ​បំបែក​៣០ម៉ែត្រ​ការ៉ាសាំង​ តូតាល់​ (ក្នុងសា្មរតីវង្វង) ក៏​ដួល​សន្លប់​ម្តង​ទៀត​ទេីប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​។

ក្រោយមក​ជនរងគ្រោះ​នបាន​ដឹង​ខ្លួន​មក​វិញ​បាន​តេទូរសព្ទ​ហៅ​គូរស្នេហ៍ ឲ្យមក​យក ។ ក្រោយនារីជាគូរស្នេហ៍មក​ដល់ដោយ​​ឃើញ​ ស្ថានភាព​ជនរងគ្រោះ​រង​របួស​ធ្ងន់​ធ្ងរ​ពេក​ក៏​សុំ​ឲ្យ​បងប្អូន​ពលរដ្ឋ​ជួយ​ទាក់​ទង់​ហៅ​រថយន្តសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០​ មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​តែ​ម្ដង​ ។

...

ក្រោយកេីត​ហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​ទុក​ផ្នែក​ជំនាញ​ការិយាល័យ​នៃ​អធិការ​ខណ្ឌ​កំបូល​បណ្ដោះអាសន្ន​រង​ចាំ​ស្រាវជ្រាវ​បន្ត​ តាមនិតិវិធី៕ ដោយ ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print