ខេត្តព្រះសីហនុ÷ សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២១និង១០នាទី លេីផ្លូវ១៤៩C ត្រង់ចំណុច ជិតស្ពានឆេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កដោយ ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ស អ្នកបើកបរឈ្មោះ ឃឹម សំណាង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កូន កាំបិត (ចុងភៅ) ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ខេត្ដ/ក្រុង ព្រះសីហនុ រួមដំណើរដោយឈ្មោះ ស្រន ខាមថង អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លុះមកដល់ចំណុចកេីតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងបុករថយន្ត ១គ្រឿង ម៉ាក TOYOTA LAND CRUISER ពណ៌ស បើកបរដោយឈ្មោះ ZHANG ZHITUAN ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ ភូមិ៦ សង្កាត់៤ ខេត្ដ/ក្រុងព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្តាលអោយ ស្លាប់មនុស្ស ១នាក់នៅនឹងកន្លែងកេីតហេតុ។ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យបង្អែកខេត្ត ។
ចំណែកអ្នកបើកបររថយន្ដបាននាំមកសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើតេស្តជាតិស្រវឹងលទ្ធផល អវិជ្ជមាន ។
វត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដេីម្បីបន្តនីតិវិធីច្បាប់៕