ប្រជានេសាទកត់សម្គាល់ឃើញសំបូរត្រីឡើងវិញ នៅតំបន់បឹងទន្លេសាប បន្ទាប់ពីកម្លាំងយោធាចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជានេសាទកត់សម្គាល់ឃើញត្រី​នៅតំបន់បឹង​ទន្លេសាប​កំពុង​ចាប់ផ្តើម​សម្បូរ​ឡើង​វិញ ក្រោយ​ពី​កម្លាំង​យោធភូមិ​ទី​៥ បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ជារៀងរាល់ថ្ងៃដូច​ភ្លៀងរលឹម រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ។​

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិ​ទី​៥ ដែលជាអ្នកដឹកនាំកម្លាំងយោធាប្រតិបត្តិការបង្ក្រាបទល្មើសនេសាទ បាន​ថ្លែង​ថា ត្រី​ក្នុង​បឹង​ទន្លេសាប​ចាប់ផ្តើម​សម្បូរ​ឡើង​វិញ​ហើយ ដែល​មាន​កន្លែង​ខ្លះ​សម្បូរ​ដូច​ស្រះ​ចិញ្ចឹម។

ការ​សម្បូរ​ត្រី​ឡើង​វិញ​នៅតំបន់បឹងទន្លេសាបនេះ​គឺ​ក្រោយ​ពី​កម្លាំង​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​អង្គភាព​កងពល​ថ្មើរជើង​លេខ​៥១ និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ នេសាទ​នៅ​ក្នុងភូមិ​សា​ស្គ្រ​ខេត្ត​ទាំង​៣​ខាងលើ ។

លោក​ឧត្តមសេនីទោ បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចាត់​ឱ្យ​រូប​លោក ជា​ប្រធាន​ក្រុមការងារ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់បឹង​ទន្លេសាប ដឹកនាំ​កម្លាំង​យោធភូមិ​ភាគ​ទី​៥ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់ និង​បាន​បំផ្លាញ​ចោល​ឧបករណ៍​នេសាទខុសច្បាប់ជា​ច្រើន ។​

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន បាន​ណែនាំ​ដល់​ប្រជា​នេសាទ​ត្រូវ​ប្រកប​របរ​នេសាទ​ដោយ​ស្របច្បាប់ មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ហើយ​ត្រូវ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង​ដែល​កំពុង​អនុវត្ត​ការងារ​។​

...

បើ​ឃើញ​មាន​បទល្មើស​នេសាទ ត្រូវ​រាយការណ៍​ប្រាប់​កងកម្លាំង​ចុះ​បង្ក្រាប​និង​បំផ្លាញ​ចោល និង​ចូលរួម​រក្សា​ការពារ​មច្ឆជាតិ​ឱ្យ​មាន​ពង​កូន​បន្ត​ពូជ ជាក់ស្តែង​ពេល​នេះ​កំពុង​ចាប់ផ្តើម​សម្បូរ​ត្រី​ហើយ​ក្នុង​បឹង​ទន្លេសាប ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print