ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ១៨៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ១៨៤នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់ ៣៥នាក់(ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៣០ករណី ឃាត់ ៥៧នាក់(ស្រី ៤នាក់) និងប្រើប្រាស់ ១៥ករណី ឃាត់ ៩២នាក់(ស្រី ៦នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង១៩៧៧,៥៨ក្រាម។ មេតំហ្វេតាមីន(Wy)ស្មេីនិង ៣,១២ក្រាម។ កេតាមីន(Ke)ស្មេីនិង ២៤៦៨,៨៧ក្រាម។អុិចស្តាសុី(mdma) ស្មេីនិង ២២៥,៣៧ក្រាម។ នីមេតាហ្សាប៉ាម(N-zapam ) ស្មេីនិង ១២,៤២ក្រាម។ កញ្ឆា ស្មេីនិង ១,១៣ក្រាម។ និងសារធាតុគីមីផ្សំ ស្មេីនិង ៤០០០,០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖
កម្លាំងនគរបាលជាតិ ៨អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ៨៥៩,១៣ក្រាម និងKe២៤៦៥,០ក្រាម។
*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២២,៧៨ក្រាម។
*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៨០ក្រាម។
*៤ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៥ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ២៣,៥៨ក្រាម។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងដីកា ១ករណី ចាប់យកIce ០,១៧ក្រាម។
*៧ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ៨,៨៥ក្រាម។
*៨ / ព្រះសីហនុ៖ ជួញដូរ ៥ករណី ឃាត់ ១៤នាក់ ស្រី ១នាក់ រក្សាទុក ១៣ករណី ឃាត់ ២៥នាក់ ស្រី ៣នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ៧៩នាក់ ស្រី ៦នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៦២២,៣៥ក្រាម, Wy ៣,១២ក្រាម, Ke ៣,៨៧ក្រាម, MDMA ២២៥,៣៧ក្រាម, N-zapam ១២,៤២ក្រាម, កញ្ឆា ១,១៣ក្រាម និងគីមីផ្សំ ៤០០០,០ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៤អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៩ក្រាម។
*២ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១៣៤,២៤ក្រាម។
*៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,២៤ក្រាម។
*៤ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២៩៨,៣៥ក្រាម និងKe ៥៩,៥០ក្រាម៕ដោយ៖តារា