កម្ពុជា​ នឹងកាន់តែជិតបង្កើយរវាងទ្វីបអឺរ៉ុប និងតំបន់មជ្ឈឹមបូព៌ាក្នុងឆ្នាំ2025 តាមរយៈមិត្តតួកគីយ៉េដ៏ល្អរបស់យើង (İyi dostumuz Türkiye)

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ​ បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកស្រី​ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់បន្ថែមសម្រាប់ការមកដល់តាមជើងហោះហើរត្រង់ និងផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុលដែលស្ថិតនៅលើទ្វីបពីរគឺអឺរ៉ុប និងអាស៊ីមកកាន់កម្ពុជាលើកដំបូងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនតួកគី និងបណ្តាប្រទេសម៉ូស្លីម ព្រមទាំងការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាង​ លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីទាក់ទាញទេសចរតួកគី និងអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា។

ទន្ទឹមនេះដែរ ជំនួបនេះ បានផ្តោតលើការរៀបចំផែនការអនុវត្តជាក់ស្តែងពីជំនួបនានាជាមួយភាគីតួកគីយ៉េនាអំឡុងទស្សនកិច្ចការងាររបស់លោករដ្ឋមន្រ្តីអំឡុងខែមេសាកន្លងមក។ លោកស្រី​ បានកត់សម្គាល់ថា កិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉នពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងតួកគីយ៉េកាន់តែជិតស្និទ្ធ និងវិវឌ្ឍន៍ជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន ទេសចរដែលកាន់តែសកម្មក្នុងអាណត្តិរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print